អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មានរោគសញ្ញាក្នុងពេលកើតជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពីត្រូវបានមូសមានជំងឺខាំរួច។
រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា៖

– ក្តៅខ្លួនខ្លាំង – ឈឺក្បាល -ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់ – ឈឺនៅខាងក្រៅភ្នែក

អ្នកក៏ប្រហែលជាមានរោគសញ្ញាផ្សេងទៀតដូចជា៖

-ចេញកន្ទួលក្រហមៗពេញខ្លួន -ក្អួត និងចង្អោរ -ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ

អ្នកជំងឺភាគច្រើនជាឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញារបស់វានឹងកាន់តែធ្ងន់ធ្ងរ ហើយអាចគំរាមកំហែងដល់ជីវិតទៀតផង។ សរសៃឈាមច្រើនតែខូចខាត និងហូរឈាមចេញ ហើយចំនួននៃកោសិកាសម្រាប់ធ្វើអោយឈាមកកក៏ថយចុះផងដែរ ដូច្នេះវាអាចនឹងធ្វើអោយមាន៖

-ការហូរឈាមចេញពីច្រមុះ និងមាត់ -ឈឺពោះធ្ងន់ធ្ងរ -ក្អួតជាប់រហូត -ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ -មានបញ្ហានៅសួត, ថ្លើម និងបេះដូង
តើអ្វីទៅហៅថាជំងឺគ្រុនឈាម?

ជំងឺគ្រុនឈាមគឺជាជំងឺដែលចម្លងដោយសត្វមូសខ្លា។ ចំពោះជំងឺគ្រុនឈាមកម្រិតស្រាលបណ្តាលអោយមានក្តៅខ្លួនខ្លាំង, ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ និងសន្លាក់។ ចំពោះទម្រង់ធ្ងន់ធ្ងរវិញគេហៅវាថា Dengue Hemorrhagic Fever ដែលបណ្តាលអោយមានការហូរឈាមធ្ងន់ធ្ងរ, សម្ពាធឈាមថយចុះខ្លាំង និងស្លាប់បាន។

ជំងឺនេះភាគច្រើនកើតមានជាញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងកើត។

អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំងជំងឺមួយនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺធ្វើយ៉ាងណាកាត់បន្ថយកុំអោយមូសខាំ ជាពិសេសកន្លែងដែលមានចំនួនជំងឺគ្រុនឈាមច្រើន។