អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

បន្ទាយមានជ័យ ៖ ភូមិ​២​ក្នុង​សង្កាត់​ប៉ោយប៉ែត​ កំពុង​មាន​បញ្ហា​កើត​ជំងឺ​ចម្លែក​ម្យ៉ាង​មាន​​ក្មេង ចាស់ ប្រុស ស្រី បាន​ធ្លាក់ខ្លួន​ឈឺ​និង​ឡើង​កម្តៅ​ខុសធម្មតា​ខ្លះ​រហូត​ប្រកាច់ ក្នុង​ភូមិ​ក្បាលកោះ និង​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

បើ​តាម​ការ​អះអាង​របស់​បង​ស្រី​ម្នា​ក់​បាន​និយាយ​ថា ​ប៉ុន្មាន​ថ្ងៃនេះ មាន​ក្មេង​ចាស់ ប្រុស ស្រី​ក្នុង​ភូមិ​ទាំង​២​នេះ ​បាន​ធ្លាក់ខ្លួន​ឈឺ ខ្លះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ និង​ភាគច្រើន​ទៅ​គ្លីនិក​ឯកជន​គ្រប់គ្នា​មិន​ដឹង​ថា ​កើត​ជំងឺ​អ្វី​ទេ​ ប៉ុន្តែ​ប្រាប់​ពី​ហេតុ​ថា ដំបូង​មាន​អាកា​រៈ ទន់ដៃទន់ជើង បន្ទាប់មក​ក្តៅ​សន្ធំ ហើយ​ឡើង​កន្ទួល​លើ​ដងខ្លួន ឬ​សាច់​មាន​ពណ៌​ក្រហម ហើយ​ពេល​ទៅ​គ្លីនិក​ឈ្នួល​ពិនិត្យ​កម្ដៅ​ខ្លះ​ឡើង​ដល់​៤០​អង្សា​សេ ​មិនតែប៉ុណ្ណោះ គ្រួសារ​ខ្លះ​អះអាង​ថា កូនចៅ​ពួកគាត់​ប្រកាច់​ដោយសារ​ឡើងក​ម្តៅ​ខ្លាំង​ពេក​ក៏​មាន​ដែរ​។​

ចំ​ណែកអាជ្ញាធរ​ និង​ក្រុម​គ្រូពេទ្យ​កំពុង​ដុត​ដៃ​ជើង​ ចុះ​ទៅដល់​ភូមិ​កើតហេតុ​ធ្វើការ​សាកសួរ និង​ធ្វើការ​ជួយសង្គ្រោះ​អ្នកភូមិ​ភ្លាមៗចំណែក​ឯ​អ្នក​ឡើងក​ម្តៅ​ខ្លាំង​ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​ និង​តាមដាន​ថា ​តើ​អ្នក​ជំងឺ​កើតរោគ​អ្វី​ឲ្យ​ពិតប្រាកដ​។

​លោក​វេជ្ជបណ្ឌិត​ ខេ ពិសិដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ ​ដែល​ចុះ​ផ្ទាល់​ដល់​ចំណុច​កើត​ហេតុ​មិនបាន​ប្រាប់​លម្អិត​ពី​​អាការៈ​រោគ ឬ​អ្នកជំងឺ​មាន​ប៉ុន្មាន​នាក់​ឡើយ ដោយ​និយាយ​ថា លោក​មិនសូវ​ច្បាស់​ទេ​។

ដោយឡែក មន្ត្រី​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ក្រុង​ប៉ោយប៉ែត លោក​វេជ្ជបណ្ឌិត សឹង្ហ​សុភាព ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ដឹង​ពី​ចំនួន​អ្នកជំងឺ​បញ្ជូន​ពី​ភូមិ​ទាំង​២​ខាងលើ​ទៅកាន់​មន្ទីរពេទ្យ​នោះ​ទេ ​ព្រោះ​លោក​ទើប​ចុះ​ដល់​កន្លែង​កើតហេតុ​ថ្ងៃនេះ​។

​លោក​ថា អ្នកជំងឺ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​២០ កក្កដា គឺ​មាន​៤​នាក់​ប្រុស​២​ ស្រី​២​តែ​៣​នាក់​មាន​សញ្ញា​សង្ស័យ​ត្រូវ​តាមដាន​បន្ត ដោយឡែក ម្នាក់​គ្រាន់​គ្រុន​ធម្មតា​។​

ចំណែក​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ​ប្រាប់​ថា អ្នកជំងឺ​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្ យ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា មាន​ចំនួន​៧​នាក់ ស្រី​នាក់​៤​ភាគច្រើន​ជា​កុមារ ។

លោក​វេជ្ជបណ្ឌិត​បាន​និយាយ​ថា​ នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​ទេ ដោយ​បញ្ជាក់​ថា ត្រូវ​ពិនិត្យមើល​ឈាម​ឬ​តាមដាន​អាការៈ​រោគ​អ្នក​ជំងឺ​បន្ត​ទៀត​សិន​៕​