អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិ​ការ និង​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល​បាន​អះអាង​ថា ករណី​ដែល​ស្ត្រី​ខ្មែរ​-​អាមេរិកាំង​ម្នាក់ បាន​ចាក​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនបាន​ស្នើ​សុំ​ត្រឹមត្រូវ ឬ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​នោះ ក្រុម​ការងារ​ថ្នាក់ក្រោម​ជាតិ កំពុង​ធ្វើ​ការងារ​បន្ត ដោយ​មិនទាន់​សម្រេច​បែប​ណា​ទេ តែ​បើ​យោង​តាម​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ គឺ​ត្រូវ​មានទោស​។​(Adload)

ការ​លើក​ឡើង​របស់​លោក​ស្រី ឱ វណ្ណឌី​ន បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កក្កដា និង​ការ​ឆ្លើយ​តប​សំណួរ​របស់​អ្នកសារព័ត៌មាន​ទាក់ទង​ស្ត្រីជន​ជាតិខ្មែរ​អាមេរិកាំង​ម្នាក់​ឈ្មោះ VIRA ROSE ដែល​បាន​រត់​គេច​ខ្លួន​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​ថ្មីៗ​នេះ បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​ពី​សហរដ្ឋ​សហរដ្ឋអាមេរិក មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​គាត់ គឺជា​អ្នកដំណើរ​ក្នុង​ជើងហោះហើរ​ហោះហើរ KE689 ជាមួយ​ជនជាតិ​អាមេរិកាំង​ពីរ​នាក់ ដែល​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា កន្លងទៅ​។​(Adload)

​លោកស្រី ឱ វណ្ណឌី​ន បាន​លើក​ឡើង​ថា ស្ត្រី​អនិកជន​ខ្មែរ​-​អា​មេ​រិ​កាំ​ង​នោះ ក្រោយពី​រក​ឃើញ​ហើយ​នោះ បាន​ដាក់​ធ្វើច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​កំពង់ចាម​ចំនួន​១៤​ថ្ងៃ នៅ​ក្នុង​សណ្ឋាគារ​មួយ ដែល​បានរៀបចំ​ឡើ​ង​ដោយ​អាជ្ញាធរ​ខេត្ត​។ (Adload)

លោកស្រី​បន្ត​ថា ករណី​បែបនេះ ក​កន្លងមក​មិន​ធ្លាប់​មាន​ទេ តែ​ធ្លាប់​មាន​ករណី​គេចវេះ​ក្នុង​ការ​ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ តែ​មាន​ចំនួន​តិចតួច​ណាស់ ហើយ​ការ​គេចវេះ​ធ្វើច​ត្តា​ឡី​ស័ក ដូច​ករណី​ស្ត្រី​ខ្មែរ​-​អាមេរិក កាំ​ង​នេះ មិន​មាន​ទេ ហើយ​ក្រសួង​បាន​អប់រំ​ណែនាំ​ពួកគាត់ ដើម្បី​ឲ្យ​ព្រៀង​ធ្វើតេស្ត និង​តាមដាន​សុខភាព​។
(Adload)

​ដោយឡែក​ករណី​ស្ត្រី ខ្មែរ​អាមេរិកាំង ដែល​បាន​រត់គេច​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​អះអាង​ថា ជាទ​ង្វើលួច​ចេញ ដោយ​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​សម្រាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺឆ្លង ជា​អន្តរជាតិ ដូច្នេះ​ករណី​នេះ ទាមទារ​ពេលវេលា​បន្តិច​សិន ដើម្បី​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ កំពុង​ធ្វើ​ការងារ​បន្ត​ទៀត​។
(Adload)

​បើ​តាម​លោកស្រី ឱ វណ្ណឌី​ន សម្រាប់​បុគ្គល​ដែល​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ន​ចាំបាច់​ត្រូវតែ​គោរព​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នេះ ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ ទាំង​ជនជាតិ​ខ្មែរ ទាំង​ជនបរទេស​ទាំងអស់​ដែល​រស់នៅ និង​ចូល​មក​កម្ពុជា​។ (Adload)

ប្រសិន​បេ​ី​មិន​ប្រតិបត្តិ​តាម​វិធាន​ការដែល​ក្រសួងសុខាភិបាល​ដាក់​ចេញ​ឲ្យ​អនុវត្ត​នោះ​ទេ បុគ្គល​ដែល​មិន​គោរព និង​មិន​ប្រតិបត្តិ​តាម​វិធានការ​សុខាភិបាល ឫ​រត់​គេចវេះ ពី​ការអនុវត្ត​វិធានការ​នេះ ដោយ​ចេតនា ឫ​អ​ចេតនា​ក្តី នឹង​ត្រូវ​ទទួលទោស ឫ​ទទួល​ការ​ផាក​ពិន័យ ស្របតាម​ផ្លូវច្បាប់​មាន​ជា​ធរ​មាននៅ​កម្ពុជា ដូចជា​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្តី​ពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ នៃ​ជំងឺ នៅ​តាម​ច្រក​ចេញ​ចូល​ជា​ដើ​ម​។​(Adload)

​ដោយ​ផ្អែក​ទៅតាម​សេចក្តី​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ឱ វណ្ណឌី​ន បាន​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ក្នុង​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ តាម​ការអំពាវនាវ និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដូចដែល​ធ្លាប់​បាន​ពន្យល់​និង​លើក​ឡើ​ង​ជារឿយៗ និង​ច្រើន​លើក​មក​ហើ​យ​។ (Adload)

ជាមួយគ្នា​នោះ លោកស្រី​បាន​អរគុណ​ជា​អនេក ចំពោះ​ការ​ចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល ហើយ​ត្រូវ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ពីព្រោះ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​នៅ​ចរាចរ​រាតត្បាត​ពាសពេញ​សាកលលោក​យ៉ាងខ្លាំង​ក្លា​នៅ​ឡើ​យ​។​(Adload)

​សូម​បញ្ជាក់​ថា ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង​ម្នាក់ ឈ្មោះ VIRA ROSE អាយុ​៣៦ ឆ្នាំ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក កាលពី​យប់​ថ្ងៃទី​១៧ ខែកក្កដា ហើយ​បាន​រក​ឃើញ​វិញ នៅ​ល្ងាច​ថ្ងៃទី​​១៨ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​មួយ​នា​ខេត្ត​កំពង់ចាម​។ (Adload)

បើ​តាម​លោកស្រី ឱ វណ្ណឌី​ន ស្ត្រី​ខ្មែរ​-​អាមេរិកាំង​រូបនោះ អាច​រត់ចេញ​នៅ​ពេល​រំលង​អាធ្រាត្រ ពីព្រោះ​នៅ​ព្រឹក​ព្រលឹម​ម៉ោង​៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូបអាហារ​ពេលព្រឹក​ជូន​គាត់ និង​តាមដាន​សុខភាព​គាត់​ផង ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែ​ម្តង​។​(Adload)

​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា កាល​ព្រឹក​ថ្ងៃទី​១៩ ខែ​ខែកក្កដា អាជ្ញាធរខេត្ត​កំពង់ចាម បាន​បន្ត​ស្វែងរក​អ្នក ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក ដើម្បី​ពិនិត្យ​សុខភាព បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ បាន​រក​ឃើញ​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក រូបនេះ នៅ​នៅ​ខេត្តកំពង់ចាម​។​ (Adload)

លោក អ៊ុន ចាន់​ដា បញ្ជាក់​ថា រហូតមកដល់​ពេលនេះ អាជ្ញាធរខេត្ត​បាន​រកឃើញ​អ្នករត់ម៉ូតូឌុប​ម្នាក់ ដែល​ឌុប​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​រូប​នេះ ហើយ​កំពុង​បន្ត​ស្វែង រក​អ្នក​ផ្សេងទៀត ដោយសារ​ស្ត្រី​ខាង​លើ​នេះ​ បាន​ធ្វើ​ដំណើរ​តាមរយៈ​រថយន្តឈ្នួល និង​ចូល​ទៅ​កន្លែង​ធ្វើ​សក់​មួយ ហើយ​មាន​មនុស្ស​ប្រហែល​១០​នាក់ ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក​រូប​នេះ​។​(Adload)

​ជុំវិញ​មូលហេតុ ដែល​ស្ត្រី​រូបនោះ​រត់ចេញ លោក អ៊ុន ចាន់​ដា អះអាងថា ការរត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​រាជធានី​ជ​ធានី​ភ្នំពេញ ដោយសារ​គាត់​យល់ថា គាត់​មិន​មាន​បញ្ហា​សុខភាព​អ្វី ដែល​ចាំបាច់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​។ (Adload)

លោក​បញ្ជាក់​ថា ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក គឺ​មិនមែនជា​អ្នកជំងឺ​កូ​វីដ​១៩​នោះទេ ពោល​គឺ​គាត់​គ្រាន់តែ​ជា​អ្នក​រួមដំណើរ​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ ដូច្នេះ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​របស់​គាត់​៕(Adload)