អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ក្មេងស្រីម្នាក់ ស្ទើរតែបាត់បង់ជីវិត ដោយសារកំហុសអ្នកលក់ទឹកសុទ្ធ ដោយច្រឡំយកទឹកអាស៊ីដស៊ុលហ្វួរិក ឲ្យទៅក្មេងផឹក ខណៈពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងចាប់តាំងពីចុងខែមិថុនាកន្លងមកម៉្លេះ ប៉ុន្តែទើបត្រូវគេបង្ហើបនៅសប្តាហ៍នេះ ដោយកើតឡើងក្នុងខេត្ត Quảng Ninh ប្រទេសវៀតណាម ខណៈយោងតាមមន្ទីរពេទ្យកុមារជាតិប្រទេសនេះ

ក្មេងស្រីរងគ្រោះ មានវ័យ ១១ ឆ្នាំ ហើយកាលពីថ្ងៃ ២៦ មិថុនា បានទៅទិញទឹកសុទ្ធមួយដប នៅកន្លងលក់ចាប់ហួយក្បែរសាលារៀនរបស់នាង ប៉ុន្តែអ្នកលក់ បែរជាយកដបទឹកសុទ្ធតែច្របអាស៊ីដស៊ុលហ្វួរិក

ទៅឲ្យនាងផឹក ព្រោះមើលទៅដូចគ្នាទៅនឹងដបទឹកសុទ្ធ បង្កឲ្យក្មេងស្រីៗដែលហផឹករងគ្រោះធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមកទល់នឹងពេលនេះ។

តាមសម្តីអ្នកលក់ទឹកសុទ្ធរូបនេះ កូនប្រុសរបស់គាត់ជាអ្នកជំនាញមេកានិក ហើយតែងប្រើដកទឹកទទេរយកមកច្រកអាស៊ីដស៊ុលហ្វួរិក បង្កឲ្យមានការភាន់ច្រឡំ រងគ្រោះធ្ងន់ធ្ងរដល់ក្មេងដូចពេលនេះឯង។

វេជ្ជបណ្ឌិតនៃនាយកដ្ឋានជំងឺកុមារ នៃមន្ទីរពេទ្យកុមារជាតិ ដែលពិនិត្យអាការៈក្មេងស្រីខាងលើ អះអាងនាងរងគ្រោះធ្ងន់ធ្ងរលើក្រពះ និងមានកើតជាដំបៅ ដោយតម្រូវបញ្ជូនទៅផ្នែកជំងឺក្រពះពោះវៀនដើម្បីព្យាបាល។

លោកវេជ្ជបញ្ឌិត Đặng Thúy Hà អនុប្រធាននាយកដ្ឋានជំងឺកុមារ លើកឡើងថា ក្មេងស្រីរូបនេះ រងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយថែមទាំងមិនអាចញ៉ាំអាហារបាន ដោយទាមទារការផ្តល់អាហារតាមបំពង់ និងប្រើថ្នាំផ្សះ។

១០ថ្ងៃ បន្ទាប់ពីផឹកអាស៊ីដហ្វួរិក ក្មេងស្រី នៅតែបន្តអាការៈឈឺពោះ ក្អួតចង្អោរ ខណៈកម្តៅរាងកាយឡើងខ្លាំងចន្លោះពី ៣៩-៤០ អង្សារសេ។

ទោះជាយ៉ាងណា នៅមិនទាន់ដឹងថា អាជ្ញាធរវៀតណាម ដាក់ចំណាត់ការយ៉ាងណាចំពោះអ្នកលក់ដែលធ្វេសប្រហែសរូបនេះនៅឡើយ ខណៈគ្រូពេទ្យបញ្ជាក់ថា ក្មេងស្រីរងគ្រោះ គឺមានការរលាកធ្ងន់ធ្ងរនៅលើមាត់ បំពង់អាហារ និងក្រពះ។

ដើម្បីកុំឲ្យមានហេតុការណ៍នេះកើតឡើងតទៅទៀត អ្នកជំនាញនាំណែឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើក្មេងៗ រាប់ទាំងក្មេងជំទង់ ហើយបើមានហេតុការណ៍ក្មេងច្រឡំផឹកសារធាតុគីមីណាមួយ ត្រូវប្រញាប់ឲ្យក្មេងផឹកទឹកឲ្យបានច្រើន ជាឲ្យបានលឿនបំផុត ដើម្បីជួយបន្សាបជាតិពុលពីក្នុងខ្លួនបានខ្លះ មិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត៕

ប្រែសម្រួល៖ សុភា