អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់មន្រ្តីរាជរដ្ឋាភិបាល ទាំងអស់ឲ្យលុបបំបាត់ចោលនូវ ការលើកឡើងជាទស្សនៈថា ឲ្យតែអ្នកសរសេរអត្ថបទ ព័ត៌មានអាក្រក់ និងអវិជ្ជមាន គឺសុទ្ធតែពួកប្រឆាំង ឲ្យសោះ ព្រោះជួនកាលគេនិយាយត្រូវដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(

ក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ សីហានេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា លោកមិនមានកង្វល់ខ្លាំងទេ ជុំវិញបញ្ហាព័ត៌មាន ក្លែងក្លាយ ហើយក៏មិនអាចយកអ្នក សរសេរព័ត៌មានក្លែងក្លាយទាំងអស់ ទៅដាក់ទោសបានដែរ សំខាន់បំផុត គឺស្ថាប័នដែលរង នូវព័ត៌មានមិនពិតទាំងអស់នោះ មិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីបញ្ជាក់ថា «មន្ត្រីគឺចៀសដាច់ខាត ឲ្យតែគេសរសេរអាក្រក់ សុទ្ធតែពួកប្រឆាំង ឈប់អាហ្នឹងមួយ ត្រូវចោលកន្លែងហ្នឹង ត្រូវមើលថា គេសរសេរហ្នឹងវាពិតទេ ហើយវាពិត ពិតដល់ត្រឹមណា យើងដោះស្រាយយ៉ាងម៉េចវាជាការសំខាន់ មិនមែនរឿង គ្រាន់តែស្វ័យប្រវត្តិភ្លាម នរណាសរសេរអាក្រក់ សុទ្ធតែអ្នកប្រឆាំង ជួនកាលប្រឆាំងខ្លះគេនិយាយត្រូវដែរ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវឲ្យសោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខៀវ កាញារីទ្ធបន្តថា”ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារហត់នឿយ ប៉ុន្តែទី១ ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុតហើយទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែតអោយសោះ បើខឹងគឺចាញ់អ្នកការសែតហើយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីថ្លែងថា នៅលើពិភពលោក គ្មានកាសែតណាឯករាជ្យសុទ្ធនោះទេ ដូច្នេះកុំអួតខ្លួនថា ឯករាជ្យឲ្យសោះព្រោះឯករាជ្យក្នុងន័យនេះ គឺឯករាជ្យក្នុងការគិតរបស់យើង គ្មានអ្នកណាមកគាបសង្កត់ ឲ្យនិយាយ ឬសរសេរពីនេះពីនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគូសបញ្ជាក់ថា «ព្រោះបរទេសគេមកគេបង្រៀន គេឲ្យថាឯករាជ្យនឹងគឺសុទ្ធតែ ប្រឆាំងរាជរដ្ឋាភិបាល មិនមែនទេ! កាសែតណាក៏ដោយ បើនិយាយថាឯករាជ្យសុទ្ធ គឺគ្មានតែម្ដង មួយពិភពលោក អ្នកកាសែតមិនដើរហួស ពីបន្ទាត់របស់និពន្ធនាយកនោះទេ គោលជំហរអ្នកកាសែតត្រឹមណា បានត្រឹមនឹងកុំអួតថាខ្លួនឯករាជ្យអី គឺគ្មានឯករាជ្យនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យដែលនិយាយថា ឯករាជ្យគឺចង់និយាយថា ឯករាជ្យនៃការគិតរបស់យើង ។ ឯករាជ្យបានន័យថា ការគិតរបស់យើងគ្មានការគាប់សង្កត់ ពីខាងណា ប៉ុន្តែមិនមែនថាឥលូវកម្ពុជាឯករាជ្យ អញមិនមែនក្រោមរាជរដ្ឋាភិបាល អាហ្នឹងគេហៅថាឯករាជ្យ អ្នកការសែតណាក៏ដោយ មិនអាចដើរហួសពីបន្ទាត់ របស់អគ្គនិពន្ធនាយកបាននោះទេ ។

ចឹងមិនមែនពាក្យថាឯករាជ្យហ្នឹង វាមិនមែនមានន័យថា អញមិនចំណុះអោយរាជរដ្ឋាភិបាល អញត្រូវតែសរសេរប្រឆាំងរាជរដ្ឋាភិបាលនោះទេ! ឯករាជ្យគឺបានន័យថា ឯករាជ្យក្នុងការគិតរបស់យើង គ្មានអ្នកណាមកគាបសង្កត់ អោយត្រូវនិយាយចេះ អោយសរសេរចុះ នោះទេ គឺសរសេរតាមការវិភាគត្រឹមត្រូវរបស់យើង នេះគឺជាការងាររបស់អ្នកសារព័ត៌មាន» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខៀវ កាញារីទ្ធ លើកឡើងថា យើងកុំភ្លេចថាគោលការណ៍ របស់ក្រុមប្រឆាំងគឺមាន ២ជាប់ជានិច្ច ទី១.ធ្វើយ៉ាងណាឱ្យខ្សោយកិត្យានុភាព នៃគណបក្សកាន់អំណាច បានន័យថាវៃយកចំណុចខ្សោយ ទី២.គេឆ្កឹះរឿងនេះ ឆ្កឹះរឿងនោះ ដើម្បីឲ្យយើងប្រតិកម្ម ហើយពេលដែលយើងប្រតិកម្ម ដូចជួយផ្សាយឲ្យគេវិញអីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់យ៉ាងដូច្នេះថា «គេបំផ្លាញ អ្វីដែលមន្រ្តីរបស់យើងធ្វើខុស គេឆ្កឹះទាំងអស់ហើយកុំភ្លេចថា នៅក្នុងរដ្ឋមានបក្សច្រើន មិនមែនមានតែគណបក្ស ប្រជាជនមួយនោះទេ គ្រប់បក្ស ប៉ុន្តែគេអត់រំពឹងទេសំខាន់ថាគណបក្សប្រជាជន ជាអ្នកកាន់អំណាច អីចឹងរឿងអីក៏ដោយអោយតែរដ្ឋធ្វើខុស មន្រ្តីរាជការណាធ្វើខុស គេថាគណបក្សប្រជាជន គេធ្វើយ៉ាងប្រឹងទម្លាក់កិត្យានុភាព របស់គណបក្សកាន់អំណាច ហើយទី២បំផុសរឿងនេះ រឿងនោះ ដើម្បីធ្វើអោយឃើញថាពួកគេ នៅតែមានជីវិត នេះជំហរទាំងពីររបស់គេ ហើយនឹងជួបបញ្ហាធំនៅពេល ជិតបោះឆ្នោតនឹងតែម្ដង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកពាក់ព័ន្ធនឹង ការប្រើប្រាស់ភាសាបរទេស ក្នុងពេលធ្វើសន្និសីទកាសែតវិញ លោករដ្ឋមន្ត្រី បានស្នើសុំកុំឲ្យ ប្រើប្រាស់ភាសាបរទេស ច្រើនពេកត្រូវប្រើប្រាស់ភាសាខ្មែរ ឲ្យបានច្រើន ដើម្បីឲ្យអ្នកស្ដាប់ងាយយល់ និងឆាប់ចាប់បាននូវខ្លឹមសារ នៃសន្និសីទនីមួយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “គ្រាន់តែមានការចំណាំមួយទេគឺ មុនកាលណាអញ្ជើញគេ មកធ្វើសន្និសីទកាសែត ស្នើសុំថាអ្នកធ្វើសន្និសីទកាសែត កុំសូវប្រើពាក្យបរទេសពេក យើងគួរប្រើពាក្យខ្មែរ ហើយយើងអាចបន្ថែម ពាក្យអង់គ្លេសឲ្យច្បាស់បាន ប៉ុន្តែកុំប្រើពាក្យបរទេស ជំនួសពេលសន្និសីទកាសែត វាធ្វើឲ្យអ្នកមួយចំនួនទៀត លំបាកស្ដាប់” ៕ប្រភព៖ dap-news​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​