អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

កណ្តាល​៖ នគរបាល​ស្រុក​កណ្ដាលស្ទឹង បាន​រាយការណ៍​ពី​កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និង​លទ្ធផល​ការស៊ើបអង្កេត​
​ករណី​ប្រទះឃើញ​សាកសព​នារី​ម្នាក់ ដែល​កើតហេតុ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។ បន្ទាប់ពី​ស្រាវជ្រាវ​រួចមក នគរបាល​ខេត្តកណ្តាល បាន​ឈានទៅ​ចាប់ខ្លួន​ជនល្មើស​ម្នាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជនល្មើស​និង​ជនរងគ្រោះ ត្រូវជា​ប្អូនជីដូនមួយ ទើប​ធ្វើ​សង្សារ​នឹង​គ្នា​បាន​២​ខែ ហើយ​បាន​រួមភេទ​ជាមួយគ្នា​បាន​២​លើក ហើយ​ក្នុងពេល​ជនសង្ស័យ​និង​ជនរងគ្រោះ បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ឲ្យ​ជូនទៅ​ផ្ទះ តែ​ជនសង្ស័យ​មិន​ព្រម​ជូនទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​ជនរងគ្រោះ​ទះកំផ្លៀង​ជនសង្ស័យ​៣​ដៃ​ចំ​មុខ និង ជេរ​បញ្ចោ​ថែមទៀត ពេលនោះ​ជនសង្ស័យ​ខឹង និង​ចង់​ដោះដៃ​ផង ក៏​យក​ឈើ​ជ្រុង​ដែល​នៅក្បែរ​កន្លែងកើតហេតុ មក​វាយ​ជន​រង​
​គ្រោះ​ចំ​កញ្ចឹងក​ចំនួន​២​ដំបង​បណ្តាល​ឲ្យ​ស្លាប់ ហើយ​ជនសង្ស័យ​បាន​យក​ដុំថ្ម​១​ដុំ ប៉ុន​ភ្លៅ​មនុស្ស​ចាស់​ដាក់​ចូលក្នុង​អាវ​ជនរងគ្រោះ​ខាងក្រោយ​រួច រុញ​ទម្លាក់​ចូលក្នុង​ទឹក រណ្តៅ​ដីខ្សាច់ លិច​បាត់​តែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នគរបាល បាន​បញ្ជាក់ថា ជនរងគ្រោះ ១​នាក់​ឈ្មោះ ម៉ន ច័ន្ទ​ថន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មាន​ទីលំនៅ ភូមិ​ថ្លុក​ព្រាល ឃុំ​ព្រះ​និ​ពា​ន្ដ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ជនសង្ស័យ ឈ្មោះ ឌឿ​ន ឌី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។ សម្ភារ បាត់បង់ ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក អូ​ប៉ូ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នគរបាល​ស្រុក​កណ្តាលស្ទឹង បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា​៖ មាន​សាកសព​អណ្ដែត​ទឹក​ក្នុង​រណ្ដៅ​ដី ភូមិ​ក្រូចសើច ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ស្រុក​សហការ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព ការសន្និដ្ឋាន បឋម​ករណីនេះ ជា​ឃាតកម្ម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផ្អែក​តាម​លទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និង​ការតស៊ូ​ស្ដាប់​ចម្លើយ ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ក្រោយពី​បានប្រកាស​រក​អត្តសញ្ញាណ ជនរងគ្រោះ និង​បាន​ជួប​ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​ជំនាញ​បាន​ឈានដល់​ការកំណត់​មុខសញ្ញា​ឈ្មោះ ឌឿ​ន ឌី ភេទ​ប្រុស ត្រូវជា​គូរ​ស្នេហ៍​ជនរងគ្រោះ ដែល​ទើបតែ​ស្គាល់គ្នា​ជិត​២​ខែ និង​ធ្លាប់បាន​រួមភេទ​ជាមួយគ្នា​បាន​២​លើក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ បាន​សារភាពថា កន្លងមក នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ វេលា ម៉ោង​១៧​និង​០០​នាទី​ជនសង្ស័យ និង​ឈ្មោះ យឿន គ​ន្ធា ភេទ​ស្រី រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ត្រូវជា​ប្អូនជីដូនមួយ​) បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HF 6858 ជា​
​ម៉ូតូ​របស់​ឈ្មោះ​យឿន គ​ន្ធា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិះ​ចេញពីផ្ទះ​ទៅយក​ជនរងគ្រោះ នៅ​ភូមិ ថ្លុក​ព្រាល ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក គងពិសី ខេត្តកំពង់ស្ពឺ​ដើម្បី​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​កំពង់កន្ទួត ពេលមកដល់​ផ្សារ​កំពង់កន្ទួត ពុំបាន​ហូប​បង្អែម​ទេ ដោយសារ​មេឃ​ចង់​ភ្លៀង ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅ​កន្លែងកើតហេតុ ហើយ​ឈ្មោះ យឿន គ​ន្ធា បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​ខ្លួន​វិញ បាត់ទៅ ដោយ​ទុក​ជនរងគ្រោះ​និង​ជនសង្ស័យ នៅ​ជាមួយគ្នា រហូតដល់​វេលា​ម៉ោង​០០​និង​៤០​នាទី ឈានចូល​ថ្ងៃទី​១០ ខែ​ឆ្នាំ​ដដែល ជនសង្ស័យ​និង​ជនរងគ្រោះ បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ឲ្យ​ជូនទៅ​ផ្ទះ តែ​ជនសង្ស័យ​មិន​ព្រម​ជូនទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​ជនរងគ្រោះ​ទះកំផ្លៀង​ជនសង្ស័យ​៣​ដៃ​ចំ​មុខ និង ជេរ​បញ្ចោ​ថែមទៀត ពេលនោះ​ជនសង្ស័យ​ខឹង និង​ចង់​ដោះដៃ​ផង ក៏​យក​ឈើ​ជ្រុង​ដែល​នៅក្បែរ​កន្លែងកើតហេតុ មក​វាយ​ជន​រង​
​គ្រោះ​ចំ​កញ្ចឹងក​ចំនួន​២​ដំបង​បណ្តាល​ឲ្យ​ស្លាប់ ហើយ​ជនសង្ស័យ​បាន​យក​ដុំថ្ម​១​ដុំ ប៉ុន​ភ្លៅ​មនុស្ស​ចាស់​ដាក់​
​ចូលក្នុង​អាវ​ជនរងគ្រោះ​ខាងក្រោយ​រួច រុញ​ទម្លាក់​ចូលក្នុង​ទឹក រណ្តៅ​ដីខ្សាច់ លិច​បាត់​តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កណ្ដាលស្ទឹង​ដើម្បី កសាង​សំណុំរឿង បន្ត​ចាត់ការ តាម​នីតិវិធី​។​
​ការសន្និដ្ឋាន​៖ ករណី​ឃាត​កម្មនេះ ផ្ដើមឡើង​ដោយសារ ជនសង្ស័យ ចង់​ដោះដៃ បែកចេញ ពី​នារី​ជនរងគ្រោះ ៕​ ប្រភព៖​ CEN​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​