អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

កាលពីថ្ងៃម្សិល​មិញប្រជាជនថៃជាង១០០នាក់បានដាក់ពាក្យ​បណ្ដឹងទៅកាន់ការិយាល័យក្រុមប្រឹក្សាភិបាលការពារអតិថិជន( OCPB) ដោយទាមទារឲ្យ OCPBធ្វើការស៊ីបអង្កេតក្រុមហ៊ុនមួយដែលពួកគាត់ចោទប្រកាន់ថា​បានប្រើប្រាសគម្រោងឆបោក Ponzi ធ្វើឲ្យពួកគាត់ខាតលុយអស់១ពាន់លានបាត( ប្រមាណ៣១លានដុល្លារ។

​​បើតាមសម្ដីរបស់លោកស្រី Kritanong Suwanwong​ សមាជិកនៃអ្នកបង្កើតសមាគមន៍បញ្ឈប់ការភ្នាល់ល្បែង និងជាអ្នកដឹកនាំអ្នកដាក់ពាក្យបណ្ដឹងបានឲ្យដឹងថាក្រុមហ៊ុននោះបានអះអាងថាខ្លួនបានចុះបញ្ជីជាមួយOCPB ក្នុងការប្រតិបត្តិការអាជីវកម្ម Direct- sale business ហើយបានបញ្ចុះបញ្ចូលប្រជាជនឲ្យចូលក្នុងគម្រោងវិនិយោគដោយតម្រូវឲ្យពួកគាត់ទិញអង្ករនិងអាហារបំប៉ន ព្រមទាំងសន្យាថានឹងចែកភាគលាភប្រចាំខែពីការវិនិយោគដោយមិនតម្រូវឲ្យអ្នកដាក់ទុនវិនិយោគធ្វើអ្វីទាំងអស់ពោលគឺចាំតែយកប្រាក់ចំណេញ។

ក្រុមហ៊ុនដែលមិនបញ្ជេញឈ្មោះនេះបានទិញម៉ោងផ្សាព្វផ្សាយតាមទូរទស្សន៍និងវិទ្យុដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ចុះបញ្ចូលអ្នកវិនិយោគឲ្យនាំគ្នាមកដាក់ទុនវិនិយោគលើគម្រោងវិនិយោគរបស់ខ្លួន។ យ៉ាណាមិញបានតែមួយរយៈក្រុមហ៊ុននោះក៏ឈប់ចែកភាគលាភប្រចាំខែទៅឲ្យអ្នកដាក់ទុនវិនិយោគដែលធ្វើឲ្យពួកអ្នកវិនិយោគខាតលុយសរុប១ពាន់លានបាត។

លោកស្រី Kritanong Suwanwong អ្នកដឹកនាំអ្នកដាក់ពាក្យបណ្ដឹងថា ប្រជាជនថៃជាង១០០នាក់​​ចង់ឲ្យមានការស៊ើបអង្កេតលើករណីគម្រោងវិនិយោគមួយនេះព្រោះអាចជាគម្រោងវិនិយោគឆបោក Ponzi ដែលជាក្បូនឆបោកវិនិយោគិនទូទាំងពិភពលោក ហើយទាមទារលុយពួកគាត់ប្រលប់មកវិញ។

តើក្បូនវិនិយោគឆបោក Ponzi មានលក្ខណៈដូចម្ដេចទើបឆបោកអ្នកវិនិយោគអស់លុយរាប់លានដុល្លារ ព្រមទាំងធ្លាប់បោកពលរដ្ឋខ្មែរអស់៥០លានដុលល្លារ?

តាមពិតទៅ រូបមន្ត Ponzi Scheme ដែលជាល្បិចឆបោក អ្នកវិនិយោគជាច្រើននាក់ទូទាំងពិភពលោក។លោក Bernard Madoff​ ជាប់ជាកំពូលអ្នកវិនិយោគបោកប្រាស់ដ៏ធំបំផុតក្នុងប្រវត្តសាស្រ្តអាមេរិក ដែលបានប្រើរូបមន្តឆបោក” Ponzi Scheme” ជារូបមន្តវិនិយោគបោកប្រាស់ពេញនិយមបំផុត ហើយ ប្រជាជនខ្មែរមួយចំនួនក៏ធ្លាប់ចាញ់បោករូបមន្តឆបោកមួយនេះដែរ។

លោក Bernard Madoff​

Ponzi Scheme គឺជាវិធីឆបោកដ៏ពេញនិយមបំផុតមួយ ដោយអ្នកប្រើល្បិចបែបនេះ សន្យាចំពោះអ្នកវិនិយោគថ្មីៗថា នឹងផ្តល់ការប្រាក់ដ៏ខ្ពស់មួយត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លី

Ponzi Scheme ត្រូវបានបង្កើតឡើងដោយ លោក Charles Ponzi ជនជាតិអ៊ីតាលី។លោក Ponzi បានប្រើល្បិចបោកប្រាស់ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ ឲ្យធ្វើការវិនិយោគលើតែមប្រៃសណីយ៍។ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់៥០%ឲ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។

លោក Charles Ponzi

អ្នកដែលប្រើវិធីសាស្រ្ត Ponzi​ Schemeនេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរប​ស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។

លើសពីនេះ ពួកគេនឹងប្រើប្រាក់ចំណូលពីការវិនិយោគរបស់អតិថិជនថ្មីៗទាំងនោះ បង្វិលទៅឲ្យអ្នកវិនិយោគមុនៗវិញ។ បើគេមើលពីខាងក្រៅទៅ ប្រតិបត្តិការបែបនេះហាក់ជាប្រតិបត្តិការវិនិយោគស្របច្បាប់ដូច្នោះដែរ ប៉ុន្តែតាមការពិត ការវិនិយោគបែបនេះគឺគ្រាន់តែជាល្បិចកលប្រោកប្រាស់ប៉ុណ្ណោះ។ អ្នកដែលប្រើកលល្បិចប្រភេទនេះ ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់ថេរបស់អ្នកបណ្តាក់ទុនថ្មីៗ ដើម្បីបង្វិលជាបន្តទៅឲ្យអ្នកវិនិយោគចាស់ៗ ប៉ុន្តែលំហូរសាច់ប្រាក់នឹងអស់ នៅពេលដែលគ្មានអ្នកវិនិយោគថ្មីៗចូលមកបណ្តាក់ទុន ហើយពួកគេនឹងប្រមូលលុយទាំងអស់រត់គេចខ្លួន៕

ករណីក្បួនឆបោកPonziនេះក៏ធ្លាប់ឆបោកប្រជាជនខ្មែរផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៧កន្លងទៅនេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិចិនសឹង្ហបុរីម្នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាប់ពាក់ព័ន្ធនិង បទឆបោកប្រាក់វិនិយោគរបស់អតិថិជនជាង៣លានដុល្លារអាមេរិក ប្រុងឡើងយន្តហោះគេចខ្លួន។

ករណីធំមួយទៀត ដែលបានផ្ទុះខ្លាំងកាលពីឆ្នាំ២០១៦ ពលរដ្ឋ​រាប់រយ​នាក់ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ជាង៥​ពាន់​គ្រួសារមកពី​រាជធានី​ភ្នំពេញនិង​បណ្ដា​ខេត្ត​នានា បានដាក់​ញ្ញ​តិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ រដ្ឋសភា និង​ក្រសួងយុត្តិធម៌ ដើម្បី​ទទួលបាន​ដំណោះស្រាយ​លើ​រឿង​ដែល​ពួកគាត់​ចោទក្រុមហ៊ុនមួយមានឈ្មោះថា Empire Big Capital Limited (EBC) បាន​ឆបោក​ប្រាក់អស់ប្រាក់សរុបប្រមាណ៤៦លាន​ដុល្លារអាមេរិក​៕ប្រភព៖ Business Cambodia