អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​​មានការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទាក់ទង​នឹងអតីត​គ្រូពេទ្យ​​យោធាមួយរូប​​ចិត្តធម៌​ព្យាបាល​ជំងឺ​យក​ត្រឹមតែ​តម្លៃ​ថ្នាំ រហូត​ដល់​ធ្លាក់ខ្លួន​ក្រ​ខ្លួនឯង និង​ខ្វះខាត​ផ្នែក​​ជីវភាព ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១១ ​ខែមករា ឆ្នាំ​២០២១ ភ្នាក់ងារកោះសន្តិភាព​បាន​ចុះ​ទៅ​ជួប​សម្ភាសន៍​ជាមួយ​អតីត​លោកគ្រូ​ពេទ្យយោធារូបនោះ​​ដោយ​ផ្ទាល់​ នៅ​ភូមិ​ជំទាវ​សុខ ឃុំ​ច្រេស ​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​គ្រូពេទ្យ​យោធា​មួយរូប​ខាងលើឈ្មោះ​ សាំង គឹ​ម​យ៉ា​ន អាយុ​៧៤​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា លោក​បាន​ជាប់​សញ្ញាប័ត្រ​បាក់​អង​នៅ​ក្នុង​សម័យ​លន់​ នល់​ បន្ទាប់​មក​ក៏​បាន​ប្រឡង​ចូល​អាកាស​ចរ​ស៊ី​វិល និង​បាន​រៀន​បន្ថែម​៣​ឆ្នាំ​ទៀត ព្រមទាំង​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​ឌុ​ប​បន្ថែម​ទៀត ពេល​កំពុង​បំរើ​ការ​ជា​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល ​។ ​ដោយ​ប្រទេស​ជាតិ​ធ្លាក់​ចូល​សង្គ្រាម លោក​បាន​ជាប់​កាតព្វកិច្ច​យោធា​១៨​ខែ ក្នុង​ឋានន្តរសក្តិ​អនុ​សេនីយ ឯក (​សក្តិ​១) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​​បាន​បន្ត​ថា ក្នុង​ក្រប​ខ​ណ្ឌ័​យោធា គាត់​ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ព្រះ​មុនី​វង្ស រាជធានី​ភ្នំពេញ​។ កាល​ណោះ លោក​នៅ​អាគារ​សង្គ្រោះ​បន្ទាន់ ដែល​មាន​អ្នក​របួស​ច្រើន​ណាស់ មួយ​ថ្ងៃ​ៗ ដោយសារ​ការ​បាញ់​គ្នា​ជាមួយ​ខ្មែរក្រហម បើ​អ្នក​​បាត់បង់ជីវិត​វិញ មាន​ពី​៥​ទៅ​៦​នាក់ ក្នុង​១​ថ្ងៃ​ៗ​។ ក្រោយ​ឆ្នាំ​១៩៧៥ ប្រទេស​ជាតិ​ធ្លាក់​ក្នុង​របប​សម័យ​ខ្មែរក្រហម លោក​ក៏​បាន​ជម្លាស​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​នៅ​ខេត្តបាត់ដំបង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្ត​​​ថា លុះ​ក្រោយមក​ទៀត​ សម័យ​រំដោះ​ឆ្នាំ ១៩៧៩ លោក​ក៏​បាន​មក​បំពេញ​ក្នុង​ក្របខ័ណ្ឌ​ជា​ពេទ្យ​យោធា​ដែល​មា​នទី​តាំងនៅ​ជិត​ស្ថានទូត​ចិន​។ ប៉ុន្តែ​ក្រោយមក​លោក​មាន​បំណង​ទៅ​ប្រទេស​ទី​៣ ទើប​នាំ​គ្រួសារ​ទៅ​រស់នៅ​ជំរុំ​រិ​ទ្ឋ​សែន នៅ​ទីនោះ​ដោយ​សារ​លោក​មាន​​ជំ​នាញ​ពេទ្យ​ខ្លះ គួប​ផ្សំ​និង​ភាសារ​ផង លោក​បាន​ចូល​ធ្វើការ​ជាមួយ​ពេទ្យ​អា​ល្លឺ​ម៉​ង់ ។ លុះ​ក្រោយមក មាន​សមាហរណកម្ម លោក​ក៏​បាន​មក​រស់នៅ​រាជធានី​ភ្នំពេញ​វិញ ដោយ​ធ្វើ​ជា​ពេទ្យ​យោធា​ដដែល​រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៩ ដោយ​បាន​ឋា​ន្ត​រស័ក្ក ឧត្តមសេនីយ៍ត្រី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកបានបន្ត​ថា ដោយសារ​ការ​ចូល​និវត្តន៍ លោក​បាន​មក​រស់នៅ​ជាមួយ​កូន នៅ​ភូមិ​ជំទាវ​សុខ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយ​ក៏​បាន​ជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​គិតតែ​តម្លៃ​ថ្នាំ​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​ការ​ព្យាបាល​មាន​តម្លៃ​ទាប​នេះ​បែប​នេះ​ហើយ​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​មិន​​ធូរធារ​​ណាស់ណា​ទេ ពេល​ខ្លះ​ជួប​ការ​ខ្វះខាត​ជីវភាព​ធ្ងន់ធ្ងរ​ផង​ដែរ មិន​ដូច​គ្រូពេទ្យ​ឯទៀត ។ ដោយហេតុ​នេះ​ហើយ​លោក​ក៏​បាន​សំណូមពរ​ដល់​សប្បុរសជន មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បន្ត​ការ​ជួយ​សង្គ្រោះ​ព្យាបាល​ជំងឺ​ក្នុង​តម្លៃ​ថោក​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​គ្រូពេទ្យ​យោធា​រូប​នោះ បាន​អះអាង​ថា អ្វី​ដែល​​លោក​​ជំ​នាញ​ជាងគេ គឺ​​លោក​បាន​រក​ឃើញ​ថ្នាំ​ព្យាបាល​មហារីក​ឈាម ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ឈាម​.ស​ស៊ី​ឈាមក្រហម ឱ្យ​ជា​សះស្បើយ​ទៀត​ផង ដែល​ជម្ងឺ​នេះ​ជា​ទូទៅ​មិន មិន​អាច​ព្យាបាល​ជា​ស្បះ​ស្បើយ​នោះ​ទេ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អតីត​គ្រូពេទ្យយោធា​រូបនេះ​​ក៏​​បាន​សំណូមពរ​ដល់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​រាជរដ្ឋាភិបាល ដើម្បី​លើកទឹកចិត្ត​ឲ្យ​រូប​គាត់​ផលិត​ថ្នាំ​ដែល​គាត់​រក​ឃើញ​សម្រាប់​ការ​ព្យាបាល​ឈាម.ស​ស៊ី​ឈាមក្រហម នេះ​សម្រាប់​ការ​ព្យាបាល​ទូ​​ទៅ​ក្នុង​ប្រទេស និង ដើម្បី​ឱ្យ​ប្រទេស​យើង​បាន​ល្បីល្បាញ ដែល​អាច​ផលិត​ថ្នាំ​ព្យាបាល​ជម្ងឺ (Leukemia) និង​(Chronic Myeloi Leukemia) មហារីក​ឈាម ឬ ឈាមស ស៊ី​ឈាម ក្រហម​នេះ​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាងនេះ​ក្តី លោក​វេជ្ជ​បណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ ក្រុមការងារ​របស់​មន្ទីរ​បាន​ចុះ​ទៅ​ពិនិត្យដល់ទីតាំង​លោកគ្រូ​ពេទ្យ​យោធា​រូប​នោះ​ម្តង​ហើយ គឺ​គ្មាន​ឯកសារ​ឬ​ក៏​សញ្ញាបត្រ​គ្រូពេទ្យ​អី​នោះ​ទេ​ ដោយហេតុ​នេះ​ហើយ ខាង​មន្ទីរ​បាន​បាន​បិទ​កន្លែង​ព្យាបាល​របស់​គាត់​តាំងពី​អំឡុង​ឆ្នាំ​២០១៥ មក​ម្ល៉េះ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គាត់​នៅ​តែ​បន្ត​លួច​ព្យាបាល​បែប​នេះ​ទៅ ។​ ប៉ុន្តែ​ថ្មី​ៗ​នេះ ឃើញ​មានការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បែប​នេះ​ទៀត មិន​គួ​រ​មានការ​បង្ហោះ​ផ្តេសផ្តាស​បែប​នេះ​ឡើយ​៕ ប្រភព កោះសន្ដិភាព