អរគុណសម្រាប់ការស៊ែរចែកបន្ត
  • 486
  •  
  •  
  •  
  •  
    486
    Shares

ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងមោទកភាពជាទីបំផុត ក្រោយពេលសារព័ត៌មានដ៏ល្បីលើពិភពលោក BBC World បានចុះផ្សាយថា សេវាកម្មថែទាំសុខភាព និងប្រព័ន្ធសុខាភិបាលត្រូវបានបង្កើតឡើងដំបូងគេដោយព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យមួយអង្គ គឺព្រះបាទជ័យវរ្ម័នទី ៧ ។

ដោយយោងទៅលើការសិក្សាស្រាវជ្រាវកន្លងមក លោកសាស្រ្តាចារ្យ Peter Sharrock ប្រវត្តិវិទូល្បីល្បាញមួយរូប បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះបាទជ័យវរ្ម័នទី ៧ មិនត្រឹមតែជាស្ថាបនិកសំណង់ប្រាសាទល្បីៗ និងរូបចម្លាក់របស់ខ្មែរជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងជាអ្នកដំបូងបង្អស់លើពិភពលោកដែលបានបង្កើតនូវសេវាសាធារណៈ ដោយក្នុងនោះបូករួមចូលទាំងមន្ទីរពេទ្យជាង ១០០ កន្លែង ទៀតផង។

តាមការរៀបរាប់របស់លោកបានឲ្យដឹងថា ស្ថិតក្នុងកំឡុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ (1125-1218) បានសាងសង់មន្ទីរសាធារណៈថែទាំសុខភាពសម្រាប់ពលរដ្ឋជាច្រើនកន្លែង មានផ្ទុកនូវគ្រឿងបរិក្ខា និងថ្នាំសង្កូវគ្រប់ប្រភេទ ដែលភាគច្រើនគឺតាំងនៅក្បែរៗ ក្រុង នៅទីស្ងប់ស្ងាត់ ដើម្បីជួយសម្រួលដល់ប្រជាជនឲ្យមានពេលសម្រាកគ្រប់គ្រាន់មិនមានការរំខាន ទាំងអ្នកព្យាបាល និងអ្នកជម្ងឺ។​

  • 486
    Shares