អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខេត្តក្រចេះ៖ ខណៈសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្រេចតែងតាំងព្រះតេជគុណ អេង ផល្លា ឲ្យធ្វើជាព្រះចៅអធិការវត្តវិហារធំសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ឡើងវិញ បន្ទាប់ពីបានផ្ទុះអធិករណ៍ពាក់ព័ន្ធការចាត់ចែងថវិកាវត្ត បានធ្វើឲ្យមានការតវ៉ា និងការមិនពេញចិត្តពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងគណៈកម្មការ និងអាចារ្យវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ប្រជាពុទ្ធបរិស័ទ បានការតវ៉ា និងសុំឱ្យដកតួនាទីព្រះចៅអធិការវត្តវិហារសសរ១០០ ពីព្រះតេជគុណ អេងផល្លា ដោយពួកគេបានលើកឡើងថា ព្រះអង្គបានប្រើប្រាស់ថវិកាជាបច្ច័យវត្តខ្វះតម្លាភាព និងប្រើសម្រាប់កិច្ចការផ្ទាល់ខ្លួនជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្ទុះអធិករណ៍ និងការតវ៉ានោះ សម្តេចសង្ឃនាយក នន្ទ ង៉ែត បានសម្រេចបញ្ចប់មុខតំណែងព្រះតេជគុណ អេង ផល្លា ពីចៅអធិការវត្តព្រះវិហារធំសសរ១០០ និងបានព្យួរតួនាទីពីអនុគណស្រុកសំបូរថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីហេតុការណ៍ស្ងប់ស្ងាត់មួយរយៈ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្រាប់តែលេចចេញការតែងតាំងថ្មីពីសំណាក់សម្តេចសង្ឃនាយកនន្ទ ង៉ែត ដោយឱ្យព្រះតេជគុណ អេង ផល្លា ឡើងធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០វិញ។

ការសម្រេចនេះ បានធ្វើឱ្យអាចារ្យ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តវិហារសសរ១០០ កើតការមិនសប្បាយចិត្ត និងផ្ទុះការតវ៉ាជាថ្មីផងដែរ។ អាចារ្យ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទ បានជួបជុំគ្នាតវ៉ាជាថ្មីនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជគុណ អេង ផល្លា ត្រូវបានប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអះអាងថា មិនមែនជាកូនចៅប្រជាពុទ្ធបរិស័ទនៅក្នុងស្រុកសំបូរនោះទេ។ ព្រះអង្គត្រូវបានគេរៀបចំឱ្យទៅធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០ នៅឆ្នាំ២០១៦។

បើតាមការអះអាងពីលោកតា សោ ម៉ុន អាចារ្យទី១វត្តវិហារសសរ១០០ បានឲ្យដឹងថា ការដែលអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ផ្ទុះការតវ៉ានេះ ព្រោះតែព្រះតេជគុណ អេង ផល្លា ក្រោយមកកាន់តួនាទីជាចៅអធិការវត្ត បានបំផ្លាញសមិទ្ធផលប្រវត្តិសាស្ត្រមួយចំនួននៅក្នុងវត្តហើយសម្រេចការងារផ្សេងៗដោយអត្តនោម័តគ្មានការពិគ្រោះយោបល់ជាមួយគណៈកម្មការ ឬអាចារ្យវត្តនោះឡើយ។ ជាក់ស្តែងក្នុងនោះស្រះទឹកមួយដែលមានអាយុកាលរាប់រយឆ្នាំ ក៏ព្រះអង្គបានចាក់ដីលុបដែរ បើទោះបីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមិនឱ្យលុបក៏ដោយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅតែពីការបំផ្លាញសមិទ្ធផលប្រវត្តិសាស្ត្រក្នុងវត្ត និងចាត់ចែងការងារផ្សេងៗដោយអត្តនោម័តហើយនោះ នៅមានរឿងចាត់ចែងថវិកាបច្ច័យរបស់វត្ត ខ្វះតម្លាភាព និងគ្មានព័ត៌មានច្បាស់លាស់ផងដែរ។

លោកតាអាចារ្យរូបនេះ បន្ថែមថា បច្ច័យដែលវត្តទទួលបានត្រូវបានព្រះតេជគុណ អេង ផល្លា យកទៅគ្រប់គ្រង និងចាត់ចែងដោយអង្គឯង។មិនតែប៉ុណ្ណោះក្នុងមួយឆ្នាំៗវត្តអាចរកបច្ច័យរហូតដល់ទៅ ៣០ម៉ឺនដុល្លារ ស្រាប់តែចុងក្រោយបែរជាត្រូវជំពាក់បច្ច័យកសាងក្នុងវត្តរហូតដល់ទៅជាង ៣០ម៉ឺនដុល្លារវិញ។ បើតាមលោកតា សោ ម៉ុន នេះជាភាពមិនប្រក្រតីមួយលើការចាត់ចែងថវិកាវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា សោ ម៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងមួយឆ្នាំបច្ច័យដែលរកបានប្រហែល ៣០ម៉ឺនដុល្លារ បើយើងសរុបទាំងអស់ជាមធ្យមគឺលោកគ្រប់គ្រងបច្ច័យដោយខ្លួនឯង អត់មានឱ្យគណៈកម្មការថែរក្សាទេ»។

ជាមួយគ្នានេះ លោកតា សោ ម៉ុន បានអះអាងថា លោកតា ព្រមទាំងគណៈកម្មការ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គឺមិនព្រមទទួលព្រះតេជគុណ អេង ផល្លា ឱ្យធ្វើជាចៅអធិការវិញនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាអាចារ្យទី១ នៃវត្តវិហារសសរ១០០ បានអះអាងជំហររបស់ខ្លួនយ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាមិនព្រមឱ្យលោកមកវិញ។ តើលោកមកវិញ បានប្រយោជន៍អី? បើនៅលើកមុនគ្រាន់តែបំផ្លាញសមិទ្ធផលរបស់គេហ្នឹង គឺអស់ច្រើនណាស់ទៅហើយ ហើយនៅជំពាក់លុយគេទៀត។ ឥឡូវនេះចង់មកវិញធ្វើអីទៀត មកបំផ្លាញរបស់គេតទៅទៀត ឬយ៉ាងម៉េច?។ នេះហើយជាហេតុដែលយើងខ្ញុំមិនសុខចិត្តឱ្យលោកមកវិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកជុំវិញបញ្ហានេះដែរ បើតាមការអះអាងពីលោកយាយ យឹម ស្តើង អាយុ ៧០ឆ្នាំ បានសង្កត់ធ្ងន់ថា៖ «អត់ទទួលទេ។ ព្រោះព្រះតេជគុណ អេង ផល្លា លោកមកបំផ្លាញអ៊ីចឹងអត់ទទួលដាច់ខាត មានលោកអ៊ីចឹងធ្វើបុណ្យអត់សប្បាយទេ។ អត់ឱ្យយកលោកមកចូលវត្តសសរ១០០ ជាដាច់ខាត។ អត់ទទួលទេ ប្រជាជនគេក្តៅក្រហាយណាស់ គេចង់ធ្វើបាតុកម្មណាស់ព្រឹកមិញ តែស្នងការគាត់អត់ឱ្យធ្វើ។ គេធ្វើបាតុកម្មដេញមិនឱ្យលោកចូលវត្ត»។ ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានប្រកាសប្រឆាំងដាច់ខាតមិនឱ្យយកព្រះតេជគុណអេង ផល្លា ចូលទៅគ្រប់គ្រងវត្តវិញនោះឡើយ៕អត្ថបទ៖ KNDNEWS