អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ភ្នំពេញ៖ តម្លៃសាំងធម្មតា គឺនៅត្រឹម ២២៥០រៀល ក្នុងមួយលីត្រ នៅចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃចន្ទនេះ។

តម្លៃនេះ មានន័យថា សាំងធម្មតា មិនមានការប្រែប្រួលនោះទេ បើគិតចាប់ពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២០មក។ សម្រាប់តម្លៃម៉ាស៊ូត គឺមានការប្រែប្រួលបន្តិចបន្តួច គឺចុះមកត្រឹម ២១៥០រៀលក្នុងមួយលីត្រ នៅដើមខែឧសភានេះ។

សូមរំឭកថា តាំងពីដើមឆ្នាំ២០២០មក តម្លៃសាំងធម្មតា និងម៉ាស៊ូត មិនទាន់ងើបឡើងវិញម្ដងណានោះទេ ដោយបានធ្លាក់ចុះជាបន្តបន្ទាប់៕ ប្រភព៖​ mytvplus