អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

 

បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនប្រាកដកជាស្គាល់បុរសម្នាក់ដែលប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ«ស្លាបប៉ាកកាទេវរាជ» ដែលរិះគន់រដ្ឋាភិបាលទាំងគឃ្លើននិងបន្លើសពីការពិតជាក់ស្តែងដែលរដ្ឋាភិបាលខិតខំប្រឺងប្រែង

ថ្មីៗនេះបើតាមរយៈគណនីយហ្វេសប៊ុកឈ្មោះកូនប្រុស បេះដូង ពេជ្របានសរសេររៀបរាប់ថា ម្ចាស់គណនីយ«ស្លាបប៉ាកកាទេវរាជ»

ដែលមានឈ្មោះពិត ផុន កុលចំរើន ត្រូវបានសមត្ថកិច្ចក្របួចជាប់ កាលពីថ្ងៃទី ២៦ កក្កដា ២០២១នេះ

ម្ចាស់គណនីយហ្វេសប៊ុកឈ្មោះកូនប្រុស បេះដូង ពេជ្របានសរសេរបង្ហោះថាការពិតជិតត្រូវបានបង្ហាញយោងតាមព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យ សម្តេចតេជោសែន

សហការណ៍ជាមួយនគរបាលខេត្តព្រះវិហារ  បានដេញប្រផាប់ចាប់ប្រភីង តាំងពីខេត្តកោះកុង រហូតដល់ខេត្តព្រះវិហារ និងចុងក្រោយ លោកចាប់បានដោយផ្ទាល់ដៃ

  ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ឈ្មោះ ផុន កុលចំរើន  នៅ យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវជាប់ចោទពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា

តាមប្រភព ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ផ្ទាល់ និងបានផ្តល់រូបថត ឲ្យខ្ញុំបាទ បានបញ្ជាក់ថាឈុតឆាកដែលបានកើតឡើង ដែលគាត់បានឃើញ ដំបូងគិតថា

ជាការថតភាពយន្ត ដូចក្នុងរឿងចិន ដែលគាត់បានទស្សនាកន្លងមក ក្រោយមកទើបគាត់ដឹងថា ជាការចាប់ជនបំពុលសង្គមឈ្មោះស្លាបប៉ាកាទេវរាជ  ដោយមន្ត្រីខុទ្ទកាល័យ សម្តេចតេជោសែន នាយករដ្ឋមន្ត្រីកម្ពុជា។

រហូតមកដល់ម៉ោងនេះ មិនទាន់បានទទួលព័ត៌មាន ពីខុទ្ធកាល័យ សម្តេចតេជោទេ តែតាមរូបថត ដូចជាស្រដៀងៗឯកឧត្តម…..???????

….ព្រោះកន្លងមក មានតែឯកឧត្តមមួយរូបនិងមួយទេ ដែលមានស្នាដៃចាប់ពួកបំពុលសង្គមកន្លងមក ប្រសិនបើបងប្អូនណាស្គាល់ សូមជួយប្រាប់ផង!!”