ដំណឹងល្អ! រដ្ឋាភិបាល បញ្ចេញកញ្ចប់​ថវិកា​៥០​លាន​ដុល្លារ ដើម្បី​ផ្តល់​កម្ចី​ការប្រាក់​ទាប​ដល់​កសិករ ក្នុង​ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី និង ការ​ដាំ​ដុះ​បន្លែ​ ក្នុងពេលផ្ទុះជំងឺកូវីដ១៩​

កណ្តាល​ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ និង​កសិកម្ម​បាន​ដាក់​កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ លើ​វិស័យ​កសិកម្ម​ដូចជា ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី និង​ការ​ដាំ​ដុះ​បន្លែបង្ការ​ជាដើម ក្នុង​ស្ថានភាព ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​ ​នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ លោក កៅ ថាច អគ្គនាយក ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ក្នុង​ឱកាស​ចូលរួម​ធ្វើ​បទ​បង្ហាញ លទ្ធភាព​ឥណទាន​អត្រា​ការប្រាក់​ទាប ឲ្យ​ដល់​កសិករ សិប្បករ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ខេត្ត​កណ្តាល ប្រមាណ​ជាង​៥០០​នាក់...