​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បាន​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ឆ្នាំ​២០២១​នេះ ធ្លាក់​ថ្លៃ​នា​រដូវ​ប្រមូល​ផល ខណៈ​ដែល​ជី និង​សម្ភារ​កសិកម្ម​ឡើងថ្លៃ​ប្រឈម​នឹង​មិន​មាន​ប្រាក់​ចំណេញ ។ប្រជា​កសិករ​រ​រស់នៅ​ក្នុងភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​រសៀល​ថ្ងៃ​២៨ ខែវិច្ឆិកា​នេះ​បាន​ត្អូញត្អែរ​អោយ​ដឹង​ដូច​ៗ​គ្នា​ថា ៖ តម្លៃ​ស្រូវ​ប្រភេទ​ផ្ការំដួល​ឆ្នាំ​នេះ​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​រហូត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​ជិត​២​ពាន់​រៀល​នៅ​រដូវ​ប្រមូល​ផល​ធ្វើ​អោយ​ពួក​គាត់​ប្រឈម​ការ​ខាតបង់ និង​មិន​មាន​ប្រាក់​ចំណេញ ខណៈ​ដែល​ជី និង​សម្ភារ​កសិកម្ម ព្រមទាំង​ប្រេងសាំង​ម៉ា​ស៊ូ​ត​ហក់​ឡើងថ្លៃ​កប់​ពពក ។លោកពូ​ម្នាក់​ឈ្មោះ លុន អាយុ​៦០​ឆ្នាំ ជា​ប្រជា​កសិករ​រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​បញ្ជាក់​ថា គាត់​ធ្វើស្រែ​ចំនួន​ពី​រហិក​តា​បាន​ផល​ជិត​១០​តោន​ដែរ​ជា​ប្រភេទ​ស្រូវ​ផ្ការំដួល ។ តែ​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​២០២១ ប្រភេទ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រូវ​លេខ​១​នេះ​លក់​បាន​ក្នុង​តម្លៃ​ត្រឹមតែ​០១​គីឡូ​បាន​ត្រឹមតែ​៦០០​ទៅ​៧០០​រៀល បើ​ធៀប​ទៅ​នឹង​រដូវ​ប្រមូល​ផល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​មុន គឺ​ធ្លាក់​ថ្លៃ​ខ្លាំង​ដែល​ទូទាត់​ថ្លៃ​ជី ថ្លៃ​ម៉ាស៊ីន​ច្រូត និង​ថ្លៃ​ប្រេង​រួច សឹងតែ​មិន​ចង់​មាន​ប្រាក់​ចំណេញ​នោះ​ឡើយ ។ជាមួយ​គ្នា​នេះ ពួក​គាត់​សំណូមពរ​ទៅ​ដល់​មន្ត្រី​ជំនាញ ជា​ពិសេស​ថ្នាក់ដឹកនាំ​អោយ​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​ធ្វើ​យ៉ាងម៉េច​អោយ​បាន​ក្នុង​តម្លៃ​ចាប់ពី​៨០​ទៅ​៩០​ម៉ឺន​រៀល​ឡើង​ទើប​សមរម្យ ដែល​ទូទាត់​រួច​អាច​សល់​ប្រាក់​ចំណេញ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡូ លុយ អភិបាលរង​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ៖ រដ្ឋបាល​ស្រុក ក៏​ដូច​ជា រដ្ឋបាល​ខេត្ត​កំពុង​រក​វិធី​ដោះស្រាយ​ដោយ​ឱ្យ​ពួក​គាត់​ដឹក​ជញ្ជូន​យក​ទៅ​ស​ម្ងួ​ត​នៅ​រោង​ម៉ាស៊ីនកិនស្រូវ​សិន រួច​លក់​នៅ​ទីនោះ​តែម្តង​ដោយ​១​គីឡូក្រាម​ឈ្មួញ​ម្ចាស់​ម៉ាស៊ីន​ទិញ​តម្លៃ​៦០០​រៀល ៕ ប្រភព៖ កោះសន្តិភាព