អរគុណសម្រាប់ការស៊ែរចែកបន្ត

ទំនោរ​នៃ​ការ​ស្រឡាញ់​សិល្បៈ​វប្បធម៌​របស់​ខ្លួន បាន​កាន់​តែ​ដុះដាល​ក្នុង​ផ្នត់​គំនិត​ប្រជាពលរដ្ឋ ពិសេស​យុវជន​ខ្មែរ ដែល​ថ្មី​ៗ​នេះ គេ​ឃើញ​យុវជន យុវតី ពូ មីង ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​ភរិយា​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​ផង ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាព​នេះ ជា​អ្វី​ដែល​គេ​មិន​អាច​រំពឹង​ទុកបាន ក្នុង​នោះ​សូម្បី​តែ​ម្ចាស់​កម្មវិធី​ខ្លួន​ផង​ឯង ដែល​មិន​នឹក​ស្មាន​ថា មាន​អ្នក​គាំទ្រ​ច្រើន​ដូច្នេះ។ ស្ថិត​ក្នុង​ក្រុម​ល្ខោន​នៃ​សិល្បៈ​ខាង​លើ ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង រូប​គេ​ពិត​ជា​ស្មាន​មិន​ដល់ ចំពោះ​ការ​គាំទ្រ​មួយ​នេះ ដែល​ធ្វើ​ឲ្យ​នាង និង​ក្រុម​ទាំង​មូល​រីករាយ​ខ្លាំង​មែន​ទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដែល​សុំ​លាក់​អត្តសញ្ញាណ ប្រាប់​ថា ចំនួន​នាក់​ទស្សនា​មាន​ច្រើន ដោយ​ក្នុង​នោះ កម្មវិធី​បាន​ធ្វើ​ការ​បែង​ចែក​អ្នក​ទស្សនា​ជា ៤ក្រុម ដើម្បី​បំបែក​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ​ច្រើន ក្នុង​បើ​តាម​ប្រភព សម្រាប់​ក្រុម​​ក្រុម​ទី ១ ទី២ និង​ទី៣ គឺ​មនុស្ស​កៅអី(កៅអី​គម្លាត)។ ដោយ​ឡែក ក្រុម​ចុង​ក្រោយ​នៅ​សល់​តិច​តួច។ យ៉ាង​ណា រូប​គេ​បញ្ជាក់​ថា សរុប​ជា​រួម គឺ​មាន​ទស្សនិកជន​ច្រើន​នឹក​ស្មាន​មិន​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ល្ខោន​រឿង “ព្រះ​អនរុទ្ធ ព្រះនាងឱស្សា” ជាស្នាព្រះហស្ថរបស់ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្ថ សិរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំព្រះរាជទ្រព្យ ក្នុងអំឡុងទសវត្សន៍ទី៦០។ ក្រុម​ល្ខោន​ដែល​ប្រមូល​ផ្ដុំ​ដោយ​សិល្បករ​ចាស់​ៗ​នេះ ទើប​បាន​ចាប់​ផ្ដើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​នៅ​ដើម​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពីខកខាន​ដោយ​សារ​កូវីដ​គម្រាម​រយៈ​ពេល​ប្រមាណ ២​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា ក៏​ដោយ​ការ​សម្ដែង​បាន​ឆក់​យក​បេះដូង​របស់​ទស្សនា​ឲ្យ​ទប់​មិន​សរសើរ​មិន​បាន។ តាមអ្នក​គ្រប់គ្រង​ទំព័រ ចតុម្មុខ​មង្គល បាន​ឲ្យ​ដឹង​រូប​គេ​បាន​ទស្សនា​ចប់​រួច​រាល់ ២៤ម៉ោង​ហើយ ប៉ុន្តែ​គ្រប់​ឈុត​ឆាក​នៃ​ការ​សម្ដែង​នៅ​តែ​ដិត​ក្នុង​អារម្មណ៍​របស់​គេ​ទៀត ដោយ​សារ​ការ​សម្ដែង​គឺ​ធ្វើ​បាន​ល្អខ្លាំង​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​បាន​ជម្រាម​ពី​ខាង​លើ ការ​សម្ដែង​ល្ខោន​បុរាណ​ខាង​លើ មាន​ទស្សនិកជ​រាប់​រយ​នាក់​ចូល​ទស្សនា ដែល​ជា​ទិដ្ឋភាព​កម្រ​ឃើញ​ពី​មុន​មក ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​ទាំង​សិល្បករ និង​ភរិយា​ថ្នាក់​ដឹកនាំ​ជា​មន្ត្រី​រាជរដ្ឋាភិបាល​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង ងួន ចាន់ដេវីដ និង​ទេព បូព្រឹក្ស គឺ​ជា​សិល្បករ​១គូ​ដែល​បាន​បញ្ចេញ​ជា​សាធារណៈ​ថា ពួក​គេ​គាំទ្រ និង​ចូល​ទស្សនា​ការ​សម្ដែង​សិល្បៈ​បុរាណ​របស់​ខ្មែរ​មួយ​នេះ។ ដោយ​ឡែក​​លោក​ជំទាវ ទាង អេង ទៀ សីហា ភរិយា​អភិបាល នៃ​គណៈអភិបាល​ខេត្ត​សៀមរាប ក៏​បាន​នាំ​គ្នីគ្នា​មួយ​ក្រុម​មក​ទស្សនា​ដែរ។ ​លោក​ជំទាវ ថែម​ទាំង​បាន​អះអាង​ថា មោទកភាព និង​រីករាយ​ណាស់​ដែល​ទស្សនា​ “រឿង ព្រះអនុរុទ្ធ ព្រះនាងឱស្សា” ​ផ្ទាល់​នា​ពេល​នេះ៕ ប្រភព៖ Sabay News