នារាត្រីថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២១នេះ ការបង្ហាញខ្លួនរបស់បវរកញ្ញាកម្ពុជាក្នុងវគ្គប្រកួតឈុតតំណាងជាតិនៅ លើទឹកដីនៃប្រទេសអ៉ីស្រាអែល មិនត្រឹមតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបខ្លាំងនោះទេគឺថែមទាំងមានខ្លះទៀតបានស្រក់ទឹកភ្នែកផងដែរ។
តាមរយ:ការទស្សនាការឡាយក្នុងវគ្គដែលបវរកម្ពុជាកញ្ញា ងិន ម៉ារីឌី គ្រងឈុតតំណាងជាតិដែលបានសម្រិតសម្រាំងយ៉ាងល្អប្រណីតឈ្មោះថា « វប្បការិកា ចត្វានិមិត្ត» ដើរបង្ហាញលើឆាកអន្តរជាតិនាយប់មិញថ្វីត្បិតមានកំហុសឆ្គងបន្តិចបន្តូចក៏ពិតមែនប៉ុន្តែមហាជននៅ តែបង្ហាញឆន្ទ:សរសើរគាំទ្រ និងកោតស្ញប់ស្ញែងខ្លាំងចំពោះកញ្ញា ងិន ម៉ារ៉ាឌី ដែលបាននាំយកឈុតតំណាងជាតិទៅ បង្ហាញនៅ លើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក។
មានការលើកឡើងថា ធ្វើបានល្អណាស់ ងិន ម៉ារ៉ាឌី អ្នកនៅ តែល្អឥតខ្ចោះដើម្បីតំណាងកម្ពុជាចូលក្នុងសកលើឆាកសកលលោក យើងមានមោទនភាពចំពោះអ្នកណាស់។ចំណែកខ្លះទៀតបានលើកឡើងដូចគ្នាៗថា ខ្ញុំមើលហើយយំទាំងព្រឹកអួលដើមក។ ហេតុអ្វីមើលការសម្តែងហើយទឹកភ្នែកខ្ញុំហូអ្នកធ្វើបានល្អណាស់សម្រាប់ប្រទេសយើង។
សូមបញ្ជាក់ថា បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់ម្កុដ Miss Universe Cambodia 2021គឺតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិ ធីប្រកួតMiss Universe លើកទី៧០ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែលខណ:ដែលវត្តមានរបស់នា ងនៅលើឆាកអន្តរជាតិនេះកំពុងទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជានៅទូទាំងប្រទេស៕