​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រ៊ុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលឯករាជ្យជាផ្លូវការពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងមានព្រះអង្គម្ចាស់ ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ជាព្រះប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប៊្រុយណេជាប្រទេសមិនជាប់បំណុល និងរស់ក្នុងភាពរុងរឿង សម្បូរប្រាក់ចាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដើម្បីជួយឲ្យប្រទេសមិនជាប់បំណុល ប្រជាជនមានលុយចាយមិនខ្វះ ស្តេចប៊្រុយណេ បានប្រើក្បួនដឹកនាំធំៗ៣ ខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/. ប្រើប្រាស់ធនធានធម្មជាតិទ្រទ្រង់សេដ្ឋកិច្ច

ផលិតផលដុលក្នុងស្រុករបស់ប្រជាជនប្រ៊ុយណេម្នាក់ៗកើនរហូតដល់ទៅជិត ៣៥,០០០ដុល្លារក្នុងមួយឆ្នាំ រីឯប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋប៊្រុយណេ ម្នាក់ៗវិញមានរហូតដល់ទៅ ២៧,០០០ដុល្លារ។ ម្ល៉ោះហើយ ប្រជាជនប្រ៊ុយណេមានជីវភាពធូរធារ មិនចាញ់ប្រជាជនសិង្ហបុរីប៉ុន្មានទេ។ នេះក៏ដោយសារតែប៊្រុយណេមានប្រជាជនតិច គិតឆ្នាំ២០២០ មានប្រមាណជា ៤៦០,៣៤៥នាក់ប៉ុណ្ណោះ និងដោយសារតែទឹកដីប្រ៊ុយណេ សម្បូរទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិដែលតំណាងរហូតដល់ទៅ៩៥% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋនិងជាង៩០% នៃផលិតផលនាំចេញទាំងស្រុងរបស់ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/. ប្រជាជនពុំចាំបាច់បង់ពន្ធដារ

ក្រៅពីថាមពលដែលជាចន្ទល់សេដ្ឋកិច្ចនៃប្រទេស វិស័យដទៃផ្សេងមានលក្ខណៈហាក់មិនទាន់រឹងមាំនូវឡើយដូចជា ឧស្សាហកម្មកាត់ដេរ កសិកម្ម និងសិប្បកម្មជាដើម។ យ៉ាងណាក៏ដោយ ប្រជាជនប្រុ៊យណេរស់នៅក្នុងភាពរុងរឿងនិងក្នុងភាពសុខដុមរមនាពុំចាំបាច់បង់ពន្ធដារទេ ប្រើបា្រស់ឥណទានគ្មានការប្រាក់សម្រាប់ទិញឡានជិះ និងចាក់សាំងដែលមានតម្លៃថោកខ្លាំងមែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣/. ផ្តល់ជូនសេវាសុខាភិបាលឥតគិតថ្លៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៊្រុយណេផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ ការថែទាំសុខភាពនៅប្រទេសប្រ៊ុយណេត្រូវបានគិតប្រាក់ចំនួន B$១ ($០.៧៤) ក្នុងមួយការពិគ្រោះយោបល់សម្រាប់ពលរដ្ឋ ហើយមិនគិតថ្លៃសម្រាប់អ្នកដែលមានអាយុក្រោម ១២ឆ្នាំ។ រដ្ឋាភិបាលទទួលបន្ទុកលើថ្លៃបញ្ជូនពលរដ្ឋទៅក្រៅប្រទេសសម្រាប់បរិក្ខារពេទ្យដែលមិនមានក្នុងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ផងដែរថា ប្រហែល២/៣ នៃប្រជាជនប៊្រុយណេមានដើមកំណើតពី ជនជាតិម៉ាឡេ។ ភាសាផ្លូវការគឺ ភាសាម៉ាឡេ និង ភាសាអង់គ្លេស ក្នុងនោះក៏មានប្រជាជននិយាយ ភាសាចិន មួយក្រុមតូចផងដែរ និងយកសាសនាឥស្លាម ជាសាសនារបស់រដ្ឋ។ ប៊្រុយណេហាមមិនអោយមានការជួញដូរនិងការផឹកគ្រឿងស្រវឹងជាសាធារណៈទេ។ ជនបរទេសនិងជនមិនមែនមូស្លីមត្រូវបានអនុញ្ញាតអោយយកចូលជាអតិបរមា ១២កំប៉ុងចំពោះស្រាបៀ និងចំណុះ២លីតចំពោះគ្រឿងស្រវឹងផ្សេងទៀត។ តាំងពីមានការហាមឃាត់នោះមក ហាងស្រានិងបារទាំងអស់ត្រូវបានបង្ខំអោយបិទទ្វារ។ ទោះជាបែបនេះក៏ដោយ ក៏នៅមានភោជនីយដ្ឋានមួយចំនួននៅតែផ្ដល់សេវាកម្មគ្រឿងស្រវឹងក្នុងដោយខុសច្បាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Business Cambodia