អរគុណសម្រាប់ការស៊ែរចែកបន្ត

នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនជាដំណឹងស្តីអំពីការផ្តល់កន្លែងស្នាក់នៅ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងចូលរួម ប្រឡងសញ្ញាបត្របធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃទី ២៧ ធ្នូ ២០២១ ដោយផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃរហូតដល់ថ្ងៃប្រឡងត្រូវបានបញ្ចប់ ជូនដល់សិស្សានុសិស្ស មាតាបិតាដែលមានជីវភាពខ្វះខាតនូវក្នុការចំណាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា គូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែល មានការខ្វះខាត បានស្នាក់នៅដោយឥតគិតថ្លៃនៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូចនេះហើយ សូម មាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សដែលមានបំណងស្នាក់នៅទីតាំងខាងលើ ដោយឥតគិតថ្លៃ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ ០១៦ ៣២ ៩៧ ៨៧ / ០៩៧ ៨២ ៧១.០៤៤។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម មាតាបិតា អាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស ជ្រាបជាព័ត៌មាន ។ ប្រភព៖​ រដ្ឋបាលខេត្តកោះកុង

អត្ថបទដោយ៖​ Sabay News