មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយពីធីករដ៏ល្បីឈ្មោះ តាប៊ុយ ដែលបានបេីករថយន្តសេរីទំនេីបម៉ាក Range Rover ១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BK-8809 ជ្រុលទៅ បុ ក រថយន្ត ព្រូស ពីក្រោយ កំពុងឈប់ស្តុបពេញទំហឹង
បណ្តាលអោយរថយន្តទាំងសងខាងរងការខូចខាតជាទំងន់ តែសំណាងល្អដែលមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ ។ ដែលហេតុការណ៍នេះបានកេីតឡេីង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ម្ចាស់រថយន្ត Prius បានចេញវិកយប័ត្រធ្វើឡានរបស់ខ្លួនដែលខូចខាតផ្ញើមកលោក តាប៊ុយវិញ
ដែលថ្លៃចំណាយក្នុងការជួសជុលឡាននោះមានអស់រហូតដល់ទៅជាង ២០០០ដុល្លាឯណោះ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន និងមានការហួសចិត្តជាខ្លាំង។