ក្រោយពេលបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ដំបូងរបស់ខ្លួនបន្សល់ទុកកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ហើយអ្នកនាង Love Riyaក៏ត្រូវគេដឹងច្បាស់ថាចូលរោងការជាលើកទី2 ជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួននៅថ្ងៃនេះ
ហើយយ៉ាងណាមិញបើក្រឡេកទៅមើលទៅតារាស្រីម៉ូលីកាវិញបែរជាបង្ហោះសារយ៉ាងវែងអន្លាយជួបជាមួយនឹងរូបភាពយំហើមភ្នែកខណៈអ្នកនាងLove Riyaចូលរួមមង្គលការជាមួយនឹងបុរសដែលខ្លួនបានណែនាំ ដែលហៅថាបងប្រុសពេញៗមាត់ថែមទៀតនោះព្រោះតែជាអ្នកផ្គូផ្គងហើយណែនាំឲ្យបានស្គាល់គ្នាអ៊ីចឹងហើយបុរសនោះថាជាបងប្រុសពេញៗមាត់។
ខណៈមិនមែនជាបងប្អូនបង្កើតនឹងគ្នាដែលចង់ប្រែក្លាយជាផ្នែកមួយនៃបុរសរូបនោះមិនបានហៅការអញ្ជើញខ្លួនឲ្យចូលរួមទៅវិញជាក់ស្ដែងតារាស្រីរូបនេះបានបញ្ជាក់យ៉ាងច្បាស់នៅលើបណ្តាញសង្គមដូច្នេះថា
“ខ្ញុំស្ដាយមិត្តភាពដែលទុកមនុស្សម្នាក់ជាបងប្រុស ចង់អោយគាត់ល្អ ចង់អោយគាត់មាន ចង់អោយគាត់មានឡានជិះ មានមនុស្សស្រីម្នាក់ដែលប្រាកដ ប៉ុន្តែពេលបានល្អហើយ ពេលមានហើយ ពេលដូចបំណងហើយ បែរជាបងប្រុសម្នាក់និងភ្លេចប្អូនហើយ ប្អូនម្នាក់នេះមិនដែលចង់បានផលតបស្នងច្រើនទេ គ្រាន់តែចង់អោយបងគិតឡើងវិញថា មុនពេលបានដូចបំណង តើអ្នកណាជាអ្នកជួយជ្រោមជ្រែងអោយទៅស្គាល់គេ ហើយគេ បើមិនបានខ្ងុំក៏គេមិនបានស្គាល់បងដែល មិននឹកស្មានថាបងទៅជាចឹង ទោះយើងមិនមែនបងប្អូនបង្កើតក៏ខ្ងុំខំlive ប្រកាសប្រាប់គេថាបងជាបងប្រុសរបស់ខ្ងុំ បងជាមនុស្សល្អ បងមិនចេះផឹកបងមិនដែលមានសង្សារ បងខ្ងុំល្អណាស់ ទៅណាក៏បបួលទៅ អោយមកគេងនៅផ្ទះជាមួយ បងប្រុសឃ្លានអី ខលមកកម្មង់ បងឃ្លានគោឡើងភ្នំ ខ្ងុំក៏ធ្វើអោយញាុំ នេះអីដែលបងតបស្នងមកប្អូនវិញ បងប្លែកណាស់ អ្វីដែលហួសចិត្តបំផុតគឺថ្ងៃជយ័បងប្រុស បងប្រុស មិនមកហៅសំបុត្រប្អូនទេគឺខ្លាចអន់ ខ្ងុំអន់ចិត្តណាស់ ធ្លាប់តែយំដោយសារប្ដី តែនេះយំដោយសារអ្នកដ៏ទៃវាឈឺចាប់ណាស់”៕
សូមទស្សនាវីដេអូខាងក្រោម៖