រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាននារីម្នាក់ ចេញមុខអះអាងនៅលើបណ្តាញសង្គមថា ពិធីការិនីល្បីឈ្មោះរូបស្រស់សោភា ប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់នីរ័ត្ន​ មិនខ្វល់ខ្វាយពីក្រុមគ្រួសារបង្កើតរបស់ខ្លួន ដោយសម្ងំសោយសុខតែខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Zeii Pov បានបង្ហោះសារទៅ ចោទសំនួរទៅកាន់ ហ៊ិន ចាន់នីរ័ត្ន ដូច្នេះថា៖ ខ្ញុំ​មិន​ជឿ​ថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បង​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី​នោះ​ទេ បងអាច​លាក់បាំង​ភ្នែក​មហាជន​បាន អាច​កុហក​អ្នកគាំទ្រ​បង​បាន តែ​បង​មិន​អាច​លាក់បាំង​ការ​ពិត នឹង​ប្រវត្តិ​របស់​ខ្លួនឯង​បាន​មួយ​ជីវិត​នោះ​បាន​ទេ រឹតតែ​មិន​អាច​កុហក​ខ្លួនឯង​ទៀត​។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ… តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​ជុំវិញរឿងនេះដែរ នារី​ដែល​មានឈ្មោះ Zeii Pov ក៏​ធ្លាប់បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌​មាន​នៅ​ក្នុងស្រុក​មួយ​ថា ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន​ន៍ បាន​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទៅ​រស់នៅ​ជាមួយ​ម្ដាយចិញ្ចឹម​តាំង​តែ​ពី​នៅ​វ័យ​កុមារភាព ពោល​គឺ​តាំងពី​តារា​រូប​នេះ​មាន​អាយុ​៣​ឆ្នាំ ហើយ​នាង​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នោះ​ទេ បើ​គិត​ទៅ​ប្រហែលជា​ជិត​១០​ឆ្នាំ​មក​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ នាង​បញ្ជាក់​ថា ​មូលហេតុ​ដែល​ឪពុក​ម្ដាយ​នាង​សម្រេចចិត្ត​ឱ្យ នី​រ័​ត្ន​ន៍ ទៅ​គេ​នោះ គឺដោយសារ​​ជីវភាព​គ្រួសារ​កាល​គ្រានោះ ​លំបាក​ខ្វះ​ខ្វាត ខ្វះ​ការ​ផ្គត់ផ្គង់​អាហារ​ជា​ច្រើន ទើប​សម្រេចចិត្ដដល់ថ្នាក់ធ្វើរឿង​បែប​នេះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​ជីវភាព​គ្រួសារ​លែង​ពិបាក​ទៀត​ហើយ គឺ​អាច​រស់នៅ​បាន​ស្រួល ទើប​ជា​ហេតុ​ចង់ឱ្យ នី​រ័​ត្ន​ន៍ ត្រឡប់​មក​ទទួលស្គាល់​ម្ដាយ​ឪពុក​បង្កើត​វិញ ព្រោះ​ពេល​នេះ​លោក​ទាំង​ពីរ​មាន​វ័យ​កាន់តែ​ចាស់​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងរឿងនេះដែរ កាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ហ៊ិន ចាន់នីរ័ត្ន ក៏ធ្លាប់បង្ហូរទឹកភ្នែក ក្រោយពីមានការជជីកសួររឿងរ៉ាវគ្រួសារ នៅ កម្មវិធីកម្សាន្តមួយរបស់ទូរទស្សន៍ក្នុងស្រុកមួយ៕ ប្រភព៖ Khmerload