អរគុណសម្រាប់ការស៊ែរចែកបន្ត

យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្មបានចេញផ្សាយថា តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ នេះ និងចុះមកត្រឹម ៤,២៦០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតាវិញ EA92 និងត្រូវលក់ក្នុងតម្លៃ ៣,៩១០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

យ៉ាងណាមិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន៤,១០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង៣,៧៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនាថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២១ នេះ។