អរគុណសម្រាប់ការស៊ែរចែកបន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុងភូមិ​ពោ​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ដែល​មាន​របរ​ឆ្លាក់​ស្ពាន់ ​និង​ប្រាក់ បាន​ផ្អាក​សកម្មភាព​សិល្ប​កម្ម​របស់​ខ្លួន ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ នៅ​កំលុង​ពេល​ជំងឺ​កូ​វី​ដ ​១៩ រាតត្បាត​ ។ ទោះជា​គ្មាន​សំឡេង​តេ​ក តុ​ក​ៗ ឆ្លាក់​ស្ពាន់​ និង​ប្រាក់ តែ​ស្នាដៃ​អ្នកស្រុក​នៅ​តែ​ដាក់​លក់​តាម​ផ្ទះ​ជា​ធម្មតា ដែល​បង្ហាញ​ថា ​ភូមិ​នេះ​ជា​ភូមិ​ដែល​មាន​ប្រពៃណី​ឆ្លាក់​ប្រាក់ ​និង​ស្ពាន់​តាំងពី​ដូនតា​មក ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ​ផល ដែល​ចេះ​ឆ្លាក់​ប្រាក់ ​និង​ស្ពាន់​ តាំង​ត​ពី​ឪពុក​ម្តាយ និយាយ​ថា ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ រាតត្បាត​នោះ បាន​ធ្វើ​ឱ្យ​អ្នក​លក់ដូរ​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​ធ្វើ​ពី​ប្រាក់ ឬ ស្ពាន់ នៅ​ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ពញ្ញាឮ​នេះ ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ ព្រោះតែ​មិន​មាន​ភ្ញៀវ​កុម្ម៉ង់ ឬ ទិញ​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​ទាំង​អស់នេះ ។ អ្នកស្រី​ពោល​ថា ​មិនដឹង​ជា​ដល់​ពេល​ណា​នោះ​ទេ ទើប​មាន​ទីផ្សារ​ឡើង​វិញ ទោះបី​ពេក​នេះ​ស្ថានភាព​កូ​វី​ដ​ ១៩ បាន​ធូរស្រាល​ហើយ​ក្តី ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ទូកញ្ចក់​តាម​ផ្ទះ​អ្នកស្រុក គេ​ឃើញ​មាន​ដាក់​បង្ហាញ​ស្នាដៃ​ដែល​អ្នកស្រុក​បាន​ផលិត មាន​ពណ៌​ក្រហម​ដូច​មាស​ ឬ ​ពណ៌​ស ដូច​ជា​រូប​ផ្លែ​ឈើ សត្វ និង​របស់​ប្រើប្រាស់​ជា​ច្រើន​ទៀត មាន​តូច ​មាន​ធំ ចម្រុះ​គ្នា​រង់ចាំ​អ្នកទិញ ​។ ក្រសួងពាណិជ្ជកម្ម បាន​កំពុង​ជំរុញ​រៀបចំ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់ ​កម្ពុជា ​។ ​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​មន្ត្រី​ពាក់ព័ន្ធ នៃ​សមាគម​សហព័ន្ធ​ចម្លាក់​ប្រាក់​-​ស្ពាន់ ​កម្ពុជា ដើម្បី​ជំរុញ​ទីផ្សារ​សិល្បៈ​ខ្មែរ​មួយ​ប្រភេទ​នេះ ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​នេះ​ចូលរួម​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍ និង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​លើ​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់ ទាក់ទាញ​វិស័យ​ទេសចរណ៍ អភិរក្ស​វប្បធម៌​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​កេរ​ដំណែល​នៃ​ផលិតផល​ និង​ភូមិសាស្ត្រ បង្កើន​ឱកាស​ពាណិជ្ជកម្ម​ និង​ពង្រីក​ទីផ្សារ​បន្ថែម​ក្នុង​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់​កម្ពុជា ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​នឹង​សម្រប​សម្រួលការ​ចុះបញ្ជី​សមាគម​សហព័ន្ធ​ចម្លាក់​ប្រាក់​-​ស្ពាន់ ​កម្ពុជា ចងក្រង​សៀវភៅ​បន្ទុក​ពាក់ព័ន្ធ​នឹង​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់ ព្រមទាំង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ចម្លាក់​ប្រាក់​-​ស្ពាន់​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក រាជ រ៉ា បាន​បញ្ជាក់​ជា​ថ្មី​ថា ក្រសួងពាណិជ្ជកម្ម​នៅ​តែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការងារ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ ​និង​ថែរក្សា​អត្តសញ្ញាណ​ខ្មែរ ដោយ​បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​ចរចា​បើក​ទីផ្សារ​បន្ថែម និង​បាន​ស្នើ​ឱ្យ​មានការ​ចូលរួម​ឱ្យ​បាន​សកម្ម​ពី​វិស័យ​ឯកជន​ពាក់ព័ន្ធ សំដៅ​ជំរុញ​ការ​លក់​ផលិតផល​ខ្មែរ​ទាំង​នៅ​ទីផ្សារ​ក្នុងស្រុក និង​បរទេស​ ៕ ប្រភព៖ កោះសន្តិភាព