ប្រិយមិត្តពិតជាបានដឹងហើយពីរឿងរ៉ាវប្ល..ន់ដ៍កក្រើក ដែលបានកើតលើអ្នកលក់ឡេ អ៊ាន សៀវម៉ី ហើយក្រុមចោរក៍ត្រូវបានសមត្ថកិច្ចតាមប្រម៉ា..ញ់ផងដែរ ដោយក្នុងនោះលោក វិល្លាម គ័ង ត្រូវបានសមត្ថកិច្ចឃា..ត់ខ្លួន ព្រោះសង្ស័..យជាប់ពាក់ព័ន្ធករណីប្..លន់នេះ។
ដោយឡែក បើតាមចម្លើយសារភាពរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោ..ងក្នុងរឿងនេះបានអៅយដឹងថា ខ្លួនបានរៀបចំគំរោងប្ល..ន់នេះមុនតែ១ថ្ងៃទេ ដោយការចេញធ្វើសកម្មភាពនេះ លោកជាអ្នកបញ្ជាដោយផ្ទាល់ ហើយមានគ្នាចំនួន៥នាក់ ចំណែកមូលហេតុដែលលោកធ្វើបែបនេះ
ដោយសារតែទី១ មួយរយៈនេះលោកមានការខ្វះខាតលុយកាក់ជាខ្លាំង សម្រាប់ចំណាយលើជីវភាពខ្លួន និងបក្ស ហើយរថយន្តលោកជីះសព្វថ្ងៃកំពុងតែបង់រំលោះមិនទាន់រួច ផ្ទះក៍ជួលគេព្រមទាំងជំពាក់ថ្លៃឈ្នួលគេ២ខែទៀត ចំណែកទីស្នាក់ការបក្សចំនួន១៦ខេត្តក៍មិនមានប្រាក់សំរាប់បង់ឈ្នួលផ្ទះគេដែរ។ ទី២គឺលោកមានទស្សនៈ អ្នកក្រនិយម ស្អ..ប់អ្នកមានដែលឡាយបង្អួតទ្រព្យសម្បត្តិតាម Facebook ហើយក៍កើតចិត្តចង់ព្រមា..នដល់អ្នកមានទាំងនោះ។
លោកក៍បានបញ្ជាក់ថា លោកធ្លាប់ធ្វើសកម្មភាព២ដងរួចហើយ ដោយលើកទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្..ន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេចព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជ..នរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកា..ក់ប្ល..ន់ ក៏ក្លែ..ងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុ..ធវែង០១ដើម អាវុ..ធខ្លី០២ដើម និងក្លែ..ងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។
ចំណែកលើកទី២គឺនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះអ៊ាន សៀវម៉ី តែម្តង ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុ..ធហ..ត្ថរាជធានីភ្នំពេញចុះបង្ក្..រាបដល់ផ្ទះ ដោយឃា..ត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុ..ធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញក្រោយមកឆែកឃើញអាវុ..ធ០១ដើមទៀត លា..ក់នៅមាត់លូ សរុបដកហូតបានអាវុ..ធ ០៦ដើម។ក្រោមវិធា..នការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃា..ត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូ..នទៅតុលាការ ដើម្បីផ្..តន្ទាទោ..សតាមច្បា..ប់តែម្តង៕