​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទម្លា-យរឿងរ៉ាវហិ-ង្សាដ៏គួរឱ្យខ្លា-ច និង បញ្ហាគ្រួសារដែលកើតឡើងកន្លងទៅនោះហើយ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ថៅកែហាងពេជ្ររូបនេះ ក៏បានធ្វើការបង្ហោះសារជាថ្មី ពោលផ្ដាំទៅកូនស្រីជាទីស្រឡាញ់តែម្នាក់របស់អ្នកស្រី ដែលធ្លាប់បង្រៀននាងឱ្យប្រើជីវិតជាមនុស្សស្រីរឹងមាំ ប៉ុន្ដែអ្នកស្រីមិនចង់ឱ្យនាងរឹងមាំខ្លាំងពេកដូចអ្នកស្រីឡើយ ព្រោះខ្លាចថ្ងៃក្រោយអាចនឹងទទួលរងការឈឺចា-ប់ខ្លាំងដូចអ្នកស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាររៀបរាប់ទាំងអួលក្នុងចិត្តហាក់បង្ហាញពីអារម្មណ៍ឈឺចាប់របស់ខ្លួន ពោលទៅកាន់កូនស្រីជាទីស្រឡាញ់ ដែលមិនចង់ឱ្យកូនស្រីបានជួបនឹងរឿងគួរឱ្យខ្លាច និង សែនខ្លោ-ចផ្សារដូចខ្លួនបែបនេះ ថៅកែ ទ្រី ដាណា បាននិយាយថា ៖ «កូនស្រីម៉ាក់ ម៉ាក់តែងបង្រៀនកូន ប្រាប់កូន ថាត្រូវធ្វើជាមនុស្សស្រីរឹងមាំ តែមិនឱ្យរឹងមាំខ្លាំងដូចម៉ាក់ពេកទេ ព្រោះវាឈឺចាប់ណាស់ លាក់ទុកគ្រប់បែបយ៉ាងម្នាក់ឯង ញញឹមម្នាក់ឯង ចែករំលែកតែការសប្បាយរីករាយ មិនដែលបង្ហាញភាពឈឺចាប់ រហូតគេយល់ច្រឡំថាសម្ដែង រហូតគេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាញ់បោកមនុស្សដែលពូកែដើរតួស្លូត តែក្រោយខ្នងវិញ ផឹកស៊ីស្រវឹង ប្រើសម្ដីធ្ងន់ ប្រើហិង្សាគួរឱ្យខ្លាច។ កូនត្រូវចាំថា ខំប្រឹងរៀនសូត្រ បំពេញតួនាទីខ្លួនឯងឱ្យបានល្អ មានគុណធម៌ ស្មោះត្រង់ជានិច្ច បើគេមិនផ្ដល់តម្លៃ ត្រូវចាកចេញ។ បើមានរឿងអីត្រូវប្រាប់ម៉ាក់ កុំលាក់ទុក្ខម្នាក់ឯង ព្រោះធ្លាប់ជួប ដឹងថាវាឈឺចាប់យ៉ាងណា។ ពេលនេះ បារម្ភ គិតខ្លាចគ្រប់បែបយ៉ាង មានកូនស្រីប្រៀបដូចកែវភ្នែក ខ្លាចគេធ្វើបាបបែបនេះ វាឈឺចាប់ផ្លូវចិត្ត ជាងផ្លូវកាយពាន់ម៉ឺនដង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អ្នកស្រី ក៏បានបន្តទៀតថា ៖ «រឿងកិត្តិយស សីលធម៌ ធ្វើឱ្យមនុស្សស្រីខុសគ្រប់បែបយ៉ាង ខ្លាចខុសរហូតលែងហ៊ានបង្ហាញដល់សង្គម ព្រោះខ្លាចគេថាទន់ជ្រាយ ខ្លាចបាត់បង់ ខ្លាចខ្វះភាពកក់ក្ដៅ ហេតុអីអយុត្តិធម៌បែបនេះ។ សូមមនុស្សប្រុស ចេះអាណិតប្រពន្ធកូនផង ចេះនឹកឃើញកាលស្រឡាញ់ដំបូងផង បើគេព្រមចាកចេញស្រួល យើងលែងមានសំពាធទៀតហើយ ម៉ាក់អាចមានសមត្ថភាពមើលថែកូនទាំងអស់បាន។ យើងមានសមាជិកប៉ុណ្ណឹង អាចសប្បាយជាមួយគ្នាបាន កូនៗជាក្ដីសង្ឃឹមរបស់ម៉ាក់ ម៉ាក់នឹងរឹងមាំ ខំប្រឹងរកស៊ី ដើម្បីកូនៗ។ ម៉ាក់សន្យាមិនធ្វើឱ្យកូនស្រីអភ័ព្វដូចម៉ាក់ទេ»៕