ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា ករណីដែលស្ត្រីខ្មែរ-អាមេរិកាំងម្នាក់ បានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយមិនបានស្នើសុំត្រឹមត្រូវ ឬលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កនោះ ក្រុមការងារថ្នាក់ក្រោមជាតិ កំពុងធ្វើការងារបន្ត ដោយមិនទាន់សម្រេចបែបណាទេ តែបើយោងតាមអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ គឺត្រូវមានទោស។(Adload)
ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា និងការឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានទាក់ទងស្ត្រីជនជាតិខ្មែរអាមេរិកាំងម្នាក់ឈ្មោះ VIRA ROSE ដែលបានរត់គេចខ្លួនចេញពីទីតាំងធ្វើចត្តាឡីស័ក កាលពីថ្មីៗនេះ បន្ទាប់ពីគាត់បានធ្វើដំណើរពីសហរដ្ឋសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ហើយគាត់ គឺជាអ្នកដំណើរក្នុងជើងហោះហើរហោះហើរ KE689 ជាមួយជនជាតិអាមេរិកាំងពីរនាក់ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ។(Adload)
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ស្ត្រីអនិកជនខ្មែរ-អាមេរិកាំងនោះ ក្រោយពីរកឃើញហើយនោះ បានដាក់ធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយ ដែលបានរៀបចំឡើងដោយអាជ្ញាធរខេត្ត។ (Adload)
លោកស្រីបន្តថា ករណីបែបនេះ កកន្លងមកមិនធ្លាប់មានទេ តែធ្លាប់មានករណីគេចវេះក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ តែមានចំនួនតិចតួចណាស់ ហើយការគេចវេះធ្វើចត្តាឡីស័ក ដូចករណីស្ត្រីខ្មែរ-អាមេរិក កាំងនេះ មិនមានទេ ហើយក្រសួងបានអប់រំណែនាំពួកគាត់ ដើម្បីឲ្យព្រៀងធ្វើតេស្ត និងតាមដានសុខភាព។
(Adload)
ដោយឡែកករណីស្ត្រី ខ្មែរអាមេរិកាំង ដែលបានរត់គេចចេញពីទីតាំងធ្វើចត្តាឡីស័កនេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា ជាទង្វើលួចចេញ ដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លង ជាអន្តរជាតិ ដូច្នេះករណីនេះ ទាមទារពេលវេលាបន្តិចសិន ដើម្បីក្រុមការងារថ្នាក់ក្រោមជាតិ ដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វើការងារបន្តទៀត។
(Adload)
បើតាមលោកស្រី ឱ វណ្ណឌីន សម្រាប់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា។ (Adload)
ប្រសិនបេីមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេះ ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺ នៅតាមច្រកចេញចូលជាដើម។(Adload)
ដោយផ្អែកទៅតាមសេចក្តីណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឱ វណ្ណឌីន បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩ តាមការអំពាវនាវ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដូចដែលធ្លាប់បានពន្យល់និងលើកឡើងជារឿយៗ និងច្រើនលើកមកហើយ។ (Adload)
ជាមួយគ្នានោះ លោកស្រីបានអរគុណជាអនេក ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តវិធានការសុខាភិបាល ហើយត្រូវការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន កុំភ្លេចខ្លួនឲ្យសោះ ពីព្រោះជំងឺកូវីដ-១៩ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាងខ្លាំងក្លានៅឡើយ។(Adload)
សូមបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ-អាមេរិកាំងម្នាក់ ឈ្មោះ VIRA ROSE អាយុ៣៦ ឆ្នាំ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ហើយបានរកឃើញវិញ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារមួយនាខេត្តកំពង់ចាម។ (Adload)
បើតាមលោកស្រី ឱ វណ្ណឌីន ស្ត្រីខ្មែរ-អាមេរិកាំងរូបនោះ អាចរត់ចេញនៅពេលរំលងអាធ្រាត្រ ពីព្រោះនៅព្រឹកព្រលឹមម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ផង ក៏មិនឃើញក្នុងបន្ទប់តែម្តង។(Adload)
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា កាលព្រឹកថ្ងៃទី១៩ ខែខែកក្កដា អាជ្ញាធរខេត្តកំពង់ចាម បានបន្តស្វែងរកអ្នក ដែលបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយស្ត្រីជនជាតិខ្មែរ-អាមេរិក ដើម្បីពិនិត្យសុខភាព បន្ទាប់ពីសមត្ថកិច្ចខេត្ត បានរកឃើញស្ត្រីជនជាតិខ្មែរ-អាមេរិក រូបនេះ នៅនៅខេត្តកំពង់ចាម។ (Adload)
លោក អ៊ុន ចាន់ដា បញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបានរកឃើញអ្នករត់ម៉ូតូឌុបម្នាក់ ដែលឌុបស្ត្រីជនជាតិខ្មែរ-អាមេរិករូបនេះ ហើយកំពុងបន្តស្វែង រកអ្នកផ្សេងទៀត ដោយសារស្ត្រីខាងលើនេះ បានធ្វើដំណើរតាមរយៈរថយន្តឈ្នួល និងចូលទៅកន្លែងធ្វើសក់មួយ ហើយមានមនុស្សប្រហែល១០នាក់ ដែលប្រាស្រ័យទាក់ទងជាមួយស្ត្រីជនជាតិខ្មែរ-អាមេរិករូបនេះ។(Adload)
ជុំវិញមូលហេតុ ដែលស្ត្រីរូបនោះរត់ចេញ លោក អ៊ុន ចាន់ដា អះអាងថា ការរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីជធានីភ្នំពេញ ដោយសារគាត់យល់ថា គាត់មិនមានបញ្ហាសុខភាពអ្វី ដែលចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ (Adload)
លោកបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ-អាមេរិក គឺមិនមែនជាអ្នកជំងឺកូវីដ១៩នោះទេ ពោលគឺគាត់គ្រាន់តែជាអ្នករួមដំណើរជាមួយអ្នកជំងឺកូវីដ១៩ប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់គាត់៕(Adload)