កំពូលតារាចម្រៀង ខេមរះ សិរីមន្ត បានធ្វើឲ្យ អ្នកលក់លៀសហាលតែងតែរំភើបជានិច្ច នៅពេលដែលលោក ជាកំពូលតារាចម្រៀង មួយរូប បែជា តែងតែបង្ហាញនូវទង្វើគួអោយគោរព ស្រលាញ់ខ្លាំងបំផុត នៅពេលចុះទិញលៀសហាលលក់តាម ចិញ្ចើមថ្នល់ ហើយឆ្លៀតផូសប្រម៉ូតអោយទៀត
ជាក់ស្តែង កាលពីចុងឆ្នាំ ២០២១ កន្លងទៅលោកធ្លាប់បាន ជិះឡានទំនើបរបស់លោក ចុះទិញលៀសហាល ជាមួយ អង្គរក្សលោក នៅព្រៃជ្រូក លើផ្លូវប៉ោយប៉ែត ទៅសៀមរាប ម្តងរួចមកហើយ ដោយលោកបានផូសអោយមហាជនដឹងទៀតថា សុំប្រម៉ូតលៀសហាល នៅព្រៃជ្រូក លើផ្លូវប៉ោយប៉ែត ទៅសៀមរាប ជាតិណាស់បងប្អូន។
ដោយឡែកគ្រាន់តែចូលដល់ដើមឆ្នាំ ២០២២ ភ្លាម នៅថ្ងៃទី ៧ មករា ២០២២ តារាចម្រៀងប្រុស ខេមរះ សិរីមន្ត បាននាំទាំងភរិយា លោកមកភ្លក់លៀសហាល នៅ ស្រុកពួក ធ្វើអោយអ្នកលក់ឃើញហើយ រំភើបចិត្ត រកពាក្យនិយាយមិនត្រូវបានត្រឹម អរលោតក្រោយឃើញទង្វើរបស់លោក។ ជាមួយគ្នានេះ ដោយសារតែលោកតែងតែ ទិញលៀសហាល ញុំតាមផ្លូវ និង ផូស ប្រម៉ូតអោយបែបនេះ ដល់ថ្នាក់ប្រពន្ធ
របស់លោកបានតែងតាំងលោក ជាទូតសុច្ឆន្ទះ លៀសហាលទៀតផង។ ក្រោយប្រពន្ធ តែងតាំងបែបនេះ លោកបានបង្ហាញអារម្មណ៏បែបនេះថា សប្បាយចិត្តណាស់ដើរប្រូម៉ូតលៀសហាសអោយបងប្អូនមួយរយះឥឡូវត្រូវបានភរិយាតែងតាំងជា«ទូតសុច្ឆន្ទៈ»BAលៀសហាសហើយ
បើចង់ដឹងកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖