កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍ នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ
ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី។យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា
ដោយសារតែការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជាចិត្តដ៏មុតមាំ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍
នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី។
កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានបន្តការសិក្សាយកអនុបណ្ឌិតច្បាប់អន្តរជាតិមួយបន្ថែមទៀតពី Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣។ ក្រោយបញ្ចប់ការសិក្សា
កញ្ញាបានធ្វើការជានាយការិយាល័យប្រឆាំងភេរវកម្មនៅកងពល៧០ និងជានាយិការសាលាហ្វឹកហ្វឺនក្នុងកងពល ប្រភពអត្ថបទ៖ Angkor Post