អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

អ្នកនាង Charlotte Cheng ត្រូវជាបងស្រីបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ក្មេងប្រុស Maxx បានចាប់ផ្ដើមមានអាការមិនសូវស្រួល ដោយឈឺចុកចាប់ត្រង់ទ្រូង និងក្អួតចង្អោរ។

រហូតមកដល់ថ្ងៃទី៩ ខែកក្កដា ទើបម្ដាយរបស់គេបានសម្រេចចិត្តបញ្ជូនទៅកាន់មន្ទីរពេទ្យ និងធ្វើតេស្ដរកជំងឺកូវីដ-១៩ តែលទ្ធផលចេញមក គឺអវិជ្ជមាន។ ហើយក្រោយពីត្រលប់មកពីមន្ទីរពេទ្យវិញ គេក៏បានសំងំនៅតែក្នុងបន្ទប់ ដើម្បីនៅដាច់ដោយឡែកពីសមាជិកគ្រួសារផងដែរ។

ប៉ុន្មានថ្ងៃបន្ទាប់ អាការមានភាពប្រសើរឡើងវិញរួចមក ស្រាប់តែយប់ថ្ងៃព្រហស្បតិ៍ទី១៦ ក្មេងប្រុស Maxx បានដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង នៅពេលដែលសមាជិកគ្រួសារប្រុងចូលទៅសួរនាំ។

អ្នកនាង Charlotte បានបន្ដទៀតថា រយៈពេលបីថ្ងៃមុនពេលក្មេងប្រុស Maxx ស្លាប់ អាការគ្រុនក្ដៅខ្លួនបានធូរស្បើយហើយ និងមិនមានការក្អកឡើយ។ ហើយមុនពេលមិនទាន់ធ្លាក់ខ្លួនឈឺ ក្មេងប្រុស Maxx គឺជាមនុស្សដែលមានសុខភាពល្អ ស្វាហាប់ និងជាសមាជិកក្នុងក្រុមហែលទឹកផងដែរ។

យ៉ាងណាមិញ របាយការណ៍ពីការធ្វើកោសល្យវិច័យ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់ក្មេងប្រុស Maxx ត្រូវបានគេរំពឹងថានឹងអាចដឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

ហើយទន្ទឹមនឹងនេះដែរ ក៏មានការរៃអង្គាសនៅលើវេបសាយ GoFundMe ដើម្បីយកប្រាក់ទៅរៀបចំពិធីបុណ្យសព និងមួយចំនួនទៀតទុកសម្រាប់ផ្គត់ផ្គង់ការសិក្សាបងប្អូនពីរនាក់របស់ក្មេងប្រុស Maxx ផងដែរ។ ហើយមកទល់ព្រឹកថ្ងៃអង្គារទី២១ ខែកក្កដានេះ ប្រាក់ដែលបានមកពីការរៃអង្គាស ទទួលបានចំនួន៥៨,០០០ដុល្លារអាមេរិកឯណោះ៕ សូមទស្សនារូបភាពខាងក្រោម៖