អរគុណសម្រាប់ការស៊ែរចែកបន្ត

ស្ទើមិនជឿ ម៉ាក់ល័ក្ខ មុនក្លាយជាតារា Tik Tok ដ៏ល្បី រកលុយបានរាប់ម៉ឺន ធ្លាប់ធ្វើការជានារី…..

សម្រាប់ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រាកដជាស្គាល់ ម៉ាក់ល័ក្ខ តាមរយៈវីដេអូខ្លីៗដែលបានបង្ហោះនៅលើបណ្ដាញសង្គមមិនខាន ដោយមកដល់ពេលនេះ ម៉ាក់ល័ក្ខ ទទួលបានចំនួនអ្នកចុច Follow លើគណនី Tik Tok រហូតដល់ជាង ៦ លាននាក់ឯណោះដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្ដែងវីដអូតាមរយៈ Tik Tok នេះ ធ្វើឱ្យ ម៉ាក់ល័ក្ខ បានផ្លាស់ប្ដូរវាសនាខ្លួនឯងស្ទើរទាំងស្រុង ដោយពីមុននាងធ្លាប់ជាក្មេងស្រីធម្មតា រស់នៅក្នុងគ្រួសារមួយដែលមានជីវភាពក្រលំបាក តែពេលនេះ ម៉ាក់ល័ក្ខ មានលទ្ធភាពអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារ ម៉ាក់ល័ក្ខ បានទម្លាយតាមរយៈកម្មវិធីមួយថា នាងធ្លាប់ធ្វើការនៅក្នុងកាស៊ីណូ ហើយក្រោយមកក៏ធ្វើជាអ្នករាំតាមអកកាដង់។