ដំណឹងបឋម-អាគារកំពុងសង់ថ្មីកំពស់៧ជាន់ បាក់ស្រុតរលំ នៅម៉ោងជិត៥ព្រឹក ថ្ងៃទី២២មិថុនា២០១៩នេះ នៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ក្នុងនោះកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។
សេចក្ដីរាយការណ៍បឋម មានជនជាតិចិន៣នាក់បានស្លាប់ និងរបួស១៣នាក់ ក្នុងចំណោមកម្មករធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។
មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ។ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់កំពុងចេញជួយអន្តរាគមន៍ និងធ្វេីការជួយរុករកមនុស្សដែលជាប់ក្រោមគំនរបាក់បែកនៃអាគារនោះ ។