កុំប្រហែស! សម្ដែចថា អូ-មី-ក្រុងឆ្ល-ងក្នុងសហគមន៍៣ករណីបន្ថែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជាបាន​ប្រកាស​ថា ម្សិលមិញ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ក្នុង​សហគមន៍​ចំនួន​៣​ករណី បន្ថែម​ទៀត នាំ​ឲ្យ​អូ​មី​ក្រុង ឆ្លង​ចូល​សហគមន៍​ឡើង​ដល់​៤​ករណី​ហើយ ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ពីការរកឃើញករណីអូមីក្រុង ៣​ ករណីបន្ថែមក្នុងសហគមន៍ នាឱកាសសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​សេរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាបានរកឃើញការឆ្លងក្នុងសហគមន៏ ៣ ករណីបន្ថែមកាលពីថ្ងៃទី ៩ ខែមករា ខណៈករណីឆ្លងដំបូងបង្អស់ក្នុងសហគមន៍ គឺរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ នៅខណ្ឌឫស្សុីកែវ​ រាជធានីភ្នំពេញ ។ បើតាមក្រសួងសុខាភិបាល បុរសជនជាតិខ្មែរវ័យ ២៣ ឆ្នាំដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលអូឡាំពិក បានទៅកាន់ច្រើនកន្លែងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តកំពត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ០៩ ខែមករា ម្សិលមិញថា មានមនុស្ស ៦ នាក់ដែលពាក់ព័ន្ធផ្ទាល់ជាមួយបុរសខ្មែរកើតអូមីក្រុង ក្នុងនោះ បងប្អូនជីដូនមួយមកពីអូស្ត្រាលី នៅកំពត ៣ នាក់ និងនៅភ្នំពេញ ចំនួន ២ នាក់ ។

សូមរំលឹក ៖ បន្ទាប់​ពី​ផ្ទុះ​ករណី​ឆ្លង​អូ​មី​ក្រុង លើ​បុរស​ជនជាតិ​ខ្មែរ អាយុ ២៣​ឆ្នាំ​ម្នាក់ នៅ​ទួល​សង្កែ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ជា​ករណី​ឆ្លង​សហគមន៍​លើក​ដំបូង នៅ​កម្ពុជា គឺ​ការ​ឈាន​ទៅ​បិទ​ខ្ទប់​ប្រទេស រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​។ នេះ​បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន លើក​ឡើង​ថា «​រឿង​វិធានការ​បិទ​ខ្ទប់ ឬ​មិន​បិទ​ខ្ទប់​នេះ ជា​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង​។ ប៉ុន្តែ​ស្ថានភាព ដែល​ថា អាច​ឈាន​ទៅ​បិទ​ខ្ទប់ ឬ​ក៏​មិន​បិទ​ខ្ទប់​នេះ ក៏​វា​អាស្រ័យ​ទៅ​លើ​ការ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា បងប្អូន​យើង លោក​មិន​ចង់​ទេ ទាំង​ខ្ញុំ ក៏​មិន​ចង់​។ យើង​មិន​ចង់​ទេ​។ យើង​មិន​ចង់​ឲ្យ​យើង​ដើរ​ថយក្រោយ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ន័យ​ថា យើង​មិន​ចង់​ឲ្យ​មានការ​បិទ​ខ្ទប់ ឬ​ក៏​យើង​មិន​ចង់​ឆ្លងកាត់​នូវ​ស្ថានភាព​មួយ ដែល​វិ​រុស​កូ​វី​ដ​១៩ វ៉ៃ​លុក​ខ្លាំងក្លា​នៅ​ក្នុង​សហគមន៍​យើង​នោះ​ទេ​។ អីចឹង យើង​ត្រូវធ្វើ​ម៉េច ដើម្បី​កុំ​ឲ្យ​វិ​រុស​កូ​វី​ដ​១៩ វ៉ៃ​លុក​ខ្លាំងក្លា​នៅ​ក្នុង​សហគមន៍​យើង? នេះ​ជា​សំណួរ​មួយ ដែល​យើង​ត្រូវ​ឆ្លើយ​ទាំងអស់​គ្នា​។ មិនមែន​ជា​សំណួរ​មួយ ដែល​សម្រាប់​តែ​ក្រសួងសុខាភិបាល ជា​អ្នកឆ្លើយ ឬ​ក៏​ផ្នែក​ណាមួយ ជា​អ្នកឆ្លើយ​នោះ​ទេ ពីព្រោះ​ទាមទារ​នូវ​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​»​។

លោកស្រី វេជ្ជបណ្ឌិត ក៏​បាន​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​រស់នៅ​តាម​គន្លង​ប្រក្រតី​ថ្មី ដោយ​បន្ត​ការពារ និង​ទប់ស្កាត់​កូ​វី​ដ​១៩ តាម​រយៈ​ការ​អនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​ ៕

ប្រភព៖កោះសន្ដិភាព