ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។

គ្រឹះស្ថានសិក្សាឯកជន ដែលមានស្តង់ដាខ្ពស់ចំនួន២០ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង នឹងចាប់ផ្តើមដំណើរការឡើងវិញ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា

និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO ផងដែរ។សាលារៀនចំនួន ២០ ដែលនឹងត្រូវបើកដំណើរឡើងវិញមុនគេ នៅខែក្រោយនោះគឺ៖

ទី១. សាលា Southbridge International School-SIS 
ទី២. សាលា Northbridge International School-NIS
ទី៣.សាលា CIA First International School

ទី៤. សាលា Footprint International School-FIS
ទី៥. សាលា Paragon International School-PIS
ទី៦. សាលារៀនបារាំងចំនួន៥

ទី៧. សាលា ICS International School
ទី៨. សាលា Learning Jungle International School-LJIS.
ទី៩. សាលា Westview Cambodian International School WCIS.

ទី១០. សាលា Singapore Cambodia International Academy SCIA.
ទី១១. សាលា British International School of Phnom  Penh-BISPP.
ទី១២. សាលា International School of Phnom Penh ISPP.

ទី១៣. សាលា Australian International School of Phnom Penh AISPP.
ទី១៤.សាលា CIESF School.
ទី១៥. សាលា LOGOS International School-LIS
ទី១៦. សាលា Japanese School of Phnom Penh

ទី១៧. សាលា Canadian International Schoal-CIS
ទី១៨. សាលា Asian Hope International School-AHIS
ទី១៩. សាលា Hope International School-HISC
ទី២០. សាលា Ican British International School-IBIS

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវគោលការណ៍ចាំបាច់ ៦ចំណុច ក្នុងការអនុញ្ញាតឱ្យសាលាឯកជនចំនួន ២០ ដែលទទួលបានការអនុញ្ញាតឱ្យសាកល្បងបើកដំណើរការឡើងវិញ ចាប់ពីខែសីហា ឆ្នាំ២០២០  ក្រោយផ្អាកមួយរយៈ ដោយសារវិបត្តិវីរុសកូវីដ-១៩៕