ប្រយ័-ត្នខ្លួន! អូមីក្រុងចូលតាមខេត្ត រកឃើញអ្នកប៉ះផ្ទាល់អ្នកផ្ទុកអូ-មី-ក្រុងច្រើននាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសឱ្យដឹងថា មានអ្នកវិជ្ជមានកូ-វី-ដ១៩ ប្រភេទអូមីក្រុងចំនួន២នាក់ ស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តបាត់ដំបងបានប៉ះពាល់ផ្ទាល់ដោយប្រយោលជាមួយមនុស្សច្រើននាក់ផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តបានចេញសេចក្តីរាយការណ៍ប្រកាសស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូ-វី-ដ-១៩ប្រភេទអូមីក្រុង ចំពោះបុរសឈោ្មះ Dominic Fluckiger និង Silvan Kung នៅសណ្ឋាគារ ឃីងហ្វី (Kingfy Hotel) សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ម៉ោង១៤:៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ប្រភេទអូ-មី-ក្រុង ចំពោះបុរស ជាអ្នកទេសចរណ៍ ជនជាតិ ស្វីស ឈ្មោះ Dominic Fluckiger អាយុ៤០ឆ្នាំ ទូរស័ព្ទលេខ +41792212773 និងឈ្មោះ Silvan kung អាយុ ៤៧ឆ្នាំ ទូរស័ព្ទលេខ +41794706949/+41792212773 (លេខទូរស័ព្ទមិត្តភ័ក្ត) ហើយបច្ចុប្បន្នត្រូវបាន ដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោ-គរបេង និងហង់សិន (បន្ទប់លេខ ICU)។

១.ប្រវត្តិធ្វើដំណើរ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ថ្ងៃទី៣ មករា ២០២២៖ ម៉ោងប្រហែល៤ និង៣០នាទីល្ងាច អ្នកទាំង២នាក់ រួមជាមួយមិត្តភ័ក្ត ១នាក់ទៀត បានចូល សម្រាក (check in) នៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់បីទៅលេងភ្នំសំពៅ រហូតដល់ពេលល្ងាចត្រលប់ មកបាត់ដំបងវិញ និងចូលហូបអាហារនៅភោជនីយដ្ឋាន បាត់ដំបងថោន ហើយមកសម្រាកនៅសណ្ឋាគារឃីងហ្វី។

– ថ្ងៃទី៤ មករា ឆ្នាំ២០២២៖ ម៉ោងប្រហែល៥ និង០០នាទីព្រឹក អ្នកទាំង៣នាក់ បានជិះម៉ូតូកង់បីដដែលទៅចំណត កាណូត ហើយជិះកាណូតធ្វើដំណើរទៅខេត្តសៀមរាប។

– ថ្ងៃទី០៦ មករា ឆ្នាំ២០២២៖ សាមីខ្លួនទាំង៣ត្រូវបានយកសំណា-កវត្ថុវិភាគ ធ្វើដោយតេស្ត GeneXpert លទ្ធផល វិជ្ជមានកូវីដ-១៩ ប្រភេទ អូ-មី-ក្រុង ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅទីតាំងខាងលើ។

ការស្រាវជ្រាវអ្នកប៉ះពាល់៖ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់សរុបចំនួន០៧នាក់ (ស្រី០៤នាក់)។

សូមអានលិខិតខាងក្រោមដើម្បីព័ត៌មានលម្អិត៖