ប្រទេសប្រេស៊ីល៖ មានការចុះផ្សាយតាមបណ្តាលសារពត៏ជាច្រើនបាននិយាយពីមហាសេដ្ឋីប្រេស៊ីលម្នាក់(Thane Chiquinho Scarpa )ដែលមានលុយច្រើន និងអំណាចមួយរូបនៅក្នុងប្រទេសប្រេសីុស។លោកបាន ប្រកាសជាសាធារណះថា គាត់គ្រោងកប់ឡាន Bentley ដែលមានតម្លៃរាប់រយលានដុល្លារ ដោយគាត់បាននិយាយថាលោកទុកបើវានៅពេលដែលគាត់ស្លា.ប់ទៅ។
ក្រោយពេលគាត់និយាយត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ពីភាពខ្ចះខ្ជាយ របស់គាត់ មានអ្នកខ្លះបាននិយាយថា គាត់មិនយករថយន្តនេះទៅបរិច្ចាគទៅអង្គការសប្បុរសធម៏ដើម្បីធ្វើការងារជួយសង្គម។ទោះបីជាមានការរិះគន់យ៉ាងណាក្តី គាត់នៅតែបន្តកប់សពរថយន្ត Bentley របស់គាត់ដែរ។គាត់បាននិយាយថា “មានមហាជនជាច្រើនបានរិះគន់ និងស្តីបន្ទោសអោយខ្ញំុ
ដោយសារតែខ្ញុំចង់បញ្ចុះសពរថយន្តតម្លៃរាប់លានដុល្លារ តែតាមពិតមនុស្សជាច្រើនបានបញ្ចុះរបស់មានតម្លៃលើសរថយន្តខ្ញុំទៅទៀត”(គាត់សំដៅទៅលើសរីរាង្គមនុស្ស)”។មានអ្នកជំងឺជាច្រើនកំពុងរង់ចាំការវះកាត់ ហើយយើងទំាងអស់គ្នាបែរជាយកសរីរាង្គមានសុខភាពល្អ និងមានតំម្លៃមហាសាល ទៅកប់ចោលទៅវិញ នៅពេលដែលសរីរាង្គ អាចជួយសង្គ្រោះអ្នកជំងឺសរាប់លាននាក់”។
អត្តន័យអប់រំ ៖
– មនុស្សកើតមក សុទ្ធតែមានទេពកោសល្យរៀងៗខ្លួន ដែលអាចជួយផ្លាស់ផ្តូរ ការរស់នៅ យើងបានប៉ុន្តែយើងត្រូវរក្សាសមត្ថភាពនោះអោយបាន។
– ប្រសិនបើខ្លួនប្រាណរបស់យើងដែលបានស្លា.ប់ទៅហើយ ហើយគិតថាវាមានតម្លៃអាចជួយសង្រ្គោះអ្នកដែលត្រូវការ យើងគួរតែបរិច្ចាគ គ្រាន់បើជាងយើងយកទៅកប់ចោល។
– វត្តុមានតម្លៃជាងបំផុតគឺសរីរាង្គមនុស្ស មិនមែនទ្រព្យសម្បត្តិទេ៕
បើចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖