កុំប្រហែសអោយសោះ! គិតត្រឹមពេលនេះ ករ-ណីនាំចូល និងឆ្ល-ងមេរោ-គកូ-វី-ដ បំប្លែងខ្លួនថ្មី ប្រភេទអូ-មី-ក្រុង ក្នុងសហគមន៍ជាង ២០០ ករ-ណីហើយ
ភ្នំពេញ៖ កាលពីថ្មីៗ នេះលោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការ ចូលរួម គណៈកម្មការជាតិប្រយុ-ទ្ធនឹងជំ-ងឺ កូ-វី-ដ១៩។
តួយ៉ាង លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី ១២ មករានេះថា រហូតមកទល់ពេលនេះ កម្ពុជាមានករ-ណីនាំចូល និងឆ្ល-ងមេរោ-គកូ-វី-ដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូ-មី-ក្រុង ក្នុងសហគមន៍ជាង ២០០ ករ-ណីហើយ។
យ៉ាងណាមិញ ចំនួននេះ ពិតជាបានកើនឡើងយ៉ាងឆាប់រហ័ស ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង នៃចំនួនតួលេខថ្មីនេះ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា អនុវត្តវិធាន ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួន៕