(អាមេរិក)៖ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ បានរីករាលដាលពេញពិភពលោក បានធ្វើឱ្យក្រុមហ៊ុនច្រើនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ និង ចូលរួមប្រជុំតាមអនឡាញ(Video Call Meeting)
ដែលក្នុងនោះកម្មវិធីដែលពេញនិយមប្រើជាងគេគឺ Zoom ប៉ុន្តែនៅពេលនេះលោកអ្នកអាចសាកល្បងប្រើជាមួយនឹង Facebook បាន។
ក្រុមហ៊ុន Facebook បានប្រកាសដាក់ឱ្យប្រើនូវមុខងារសំខាន់ និងដ៏ពិសេសថ្មីមួយទៀតគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការ Live Video Call បានរហូតដល់៥០នាក់ពោលគឺមិនគិតលុយអ្វីទាំងអស់។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
មុខងារថ្មីនេះ ត្រូវបាន Facebook ដាក់រួមបញ្ចូលគ្នាជាមួយមុខងារ Messenger Rooms និង Facebook Live ដែលអាចឱ្យអ្នកប្រើបន្ថែមមនុស្សចូលក្នុងវីដេអូដែលកំពុង Live បានដល់ ៥០នាក់
ប៉ុន្តែសម្រាប់វេលានោះ មិនត្រូវបានបញ្ជាក់ថា អាច Live បានប៉ុន្មាននាទីនោះទេខណៈដែលកម្មវិធី ផ្សេងៗបានកំណត់ចំនួននាទីសម្រាប់គណនីឥតគិតថ្លៃ និងគិតថ្លៃ៕
ប្រភពអត្ថបទ : Fresh news