ជាការពិតណាស់ ស្នេហាអាចកើតឡើងចំពោះនរណាម្នាក់ មិនអាស្រ័យទៅលើភេទអ្វី ឬ អាយុប៉ុន្មានទេ មនុស្សគ្រប់រូបអាចមានស្នេហាដូចៗគ្នា។ លើសពីនោះ បើលើកពីស្នេហាខុសវ័យក៏មានច្រើនដូចគ្នាដែរ ដោយខ្លះខាងប្រុសមានអាយុតិចជាងខាងស្រី ឬ ខាងស្រីមានអាយុតិចជាងខាងប្រុសក៏មាន។ ជាក់ស្តែងដូចតារាស្រី ៣ រូប ខាងក្រោមនេះ ម្នាក់ៗសុទ្ធតែមានវ័យខ្ទង់ជាង ៣០ ឆ្នាំ និង ៤០ ឆ្នាំ ទៅហើយ តែតារាស្រស់សោភាទាំង ៣ រូបនេះ គឺមានគូស្នេហ៍អាយុប្អូនដល់ទៅ ១០ ឆ្នាំឯណោះ។
១. អ្នកនាង កែវ ស្រីនាង
តារាសម្តែងសាច់ចាំ កែវ ស្រីនាង នៅក្នុងឆ្នាំនេះមានអាយុល្បាក់ ៤០ ឆ្នាំមកហើយ តែយ៉ាងណាក្រឡេកទៅមើលសម្រស់អ្នកនាង គឺនៅតែស្រស់ស្អាត។ លើសពីនោះ ទោះវ័យប្រមាណ ៤០ ឆ្នាំក្តី អ្នកនាង កែវ ស្រីនាង កំពុងតែចងចំណងស្នេហ៍នឹងគូស្នេហ៍មានអាយុតិចជាងប្រមាណជាង ១០ ឆ្នាំ។
២. អ្នកនាង ពេជ្រ សោភា
កំពូលតារាចម្រៀង ពេជ្រ សោភា ដូចប្រិយមិត្តបានជ្រាបហើយនៅក្នុងឆ្នាំ ២០២២ នេះ អ្នកនាងមានអាយុជិត ៣៨ ឆ្នាំ ហើយ។ ថ្មីៗនេះដែរ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ ក៏កំពុងតែផ្តើមស្នេហ៍នឹងតារាម៉ូដែលវ័យក្មេងលោក យ៉ូស្វេ ដែលមានវ័យ ២៧ ឆ្នាំ។
៣. កញ្ញា អេននី ហ្សាម
តារាចម្រៀង អេននី ហ្សាម ដូចអ្នកគាំទ្របានជ្រាបមកហើយ កញ្ញាគឺមានសង្សារជាស្រីដូចគ្នា ដែលកំពុងស្រឡាញ់ និង យល់ចិត្តថ្លើមគ្នាយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២២ នេះ កញ្ញា អេននី ហ្សាម មានអាយុ ៣៤ ឆ្នាំ ហើយ រីឯសង្សារស្រីរបស់កញ្ញា មានអាយុទើបតែជិ ២៣ ឆ្នាំ ប៉ុណ្ណោះ៕