បុរសជនជាតិវៀតណាមម្នាក់ ត្រូវគេធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ក្រោយពីប្រទះមានអាការៈក្អក និងអស់កម្លាំង។
បុរសវ័យរូបនេះ មានវ័យ ៥៧ឆ្នាំ បានទៅពិនិត្យសុភាពនៅមន្ទីរពេទ្យ ដោយគ្រូ
ពេទ្យការរកឃើញគាត់មានបញ្ហារលាកផ្លូវដង្ហើម ទើបសម្រេចធ្វើតេស្តរកកូវីដ ១៩ និងរកឃើញវិជ្ជមានវីរុសកំណាចនេះ ហើយនឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Da Nang C Hospital ភ្លាមៗ។
ក្រោយរកឃើញមានការឆ្លងក្នុងសហគមន៍ពលរដ្ឋវៀតណាមកំពុងរស់នៅ កាលពីថ្ងៃព្រហស្បត្តិ៍ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កជំងឺឆ្លងប្រទេសវៀតណាម
បានយកសំណាកមនុស្សជាង ១០០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសមានផ្ទុកកូវីដទៅពិនិត្យ ប៉ុន្តែមិនមានរកឃើញវិជ្ជមានម្នាក់ណាឡើង។
លោកវេជ្ជបណ្ឌិត Nguyen Tien Hong អនុប្រធានមន្ទីរសុខាភិបាលខេត្ត Da Nang ប្រាប់ឲ្យដឹងថា ទោះបីពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសផ្ទុកកូវីដ
មិនមានរកឃើញវិជ្ជមានក៏ពិតមែន ប៉ុន្តែមកទល់នឹងពេលនេះ មនុស្សជាង ៥០នាក់ ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក តាមដានសុខភាព នៅឯមន្ទីរពេទ្យ Da Nang C Hospital
ដោយសារមានលេចចេញរោគសញ្ញាឆ្លងវីរុស ខណៈគិតត្រឹមម៉ោង ១១ ព្រឹក មន្ទីរពេទ្យនេះ បានបិទទ្វារមិនទទួលអ្នកជំងឺទូទៅតទៅទៀតឡើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider