អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ម្សិលមិញនេះ នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី ងួន ចាន់ដេវិត (G-Devith) សម្រេចចិត្តទៅបួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

នៅថ្ងៃដដែលនេះ លោក ដេវិត បានចេញមុខបកស្រាយការពិតផ្ទាល់ ដោយបញ្ជាក់ពីមូលហេតុដែលលោកបានមកបួសនេះ។ លោកប្រាប់ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ក្នុងនោះផងដែរ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញម្តាយរបស់លោក ជី ដេវិត បានបង្ហោះរូបភាព២សន្លឹក ឱនថើបកូនពោរពេញដោយក្តីស្រឡាញ់ ថែមទំាងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖

“អរុណរះរៀង ​បញ្ចេញពន្លឺ បំភ្លឺពសុធា អោយចិត្តស្រស់ស្រាយថ្លាអារម្មណ៍ មួយថ្ងៃមុនគ្រងស្បង់ចីវរ មនោសញ្ចេតនា​ បានបញ្ចេញឡើង ដោយក្តីរំភើបស្រក់ទឹកភ្នែក បំបួសនាគ ថ្ងៃនេះ​នាងខ្ញុំ​ជាម្តាយរបស់ ងួនចាន់ដេវិត មានក្តី

រំភើបឥតឧបមាដែលកូនប្រុសរបស់ខ្ញុំ បានថ្វាយខ្លួនជ្រកក្រោមម្លប់ព្រះធម៌ ស្វែងរកទីពឹងផ្លូវនៃសេចក្តីស្ងប់សុខ ​សុខកាយ​ សុខចិត្ត ​លះបង់ជូនដល់ឪពុកម្តាយ ជីដូនជីតា បុព្វការីជន ទាំងអស់អោយឆ្លងផុតពីសេចក្តីទុក្ខសង្វេគ​។

កូនប្រុស​ជាទី​ស្រឡាញ់​របស់​ម្តាយ ថ្ងៃ​ទី23នេះ ត្រូវបានគ្រងចីវរហើយ គឺបានធ្វើជាកូនប្រុស ទ្រូងប្រាំហត្ថ ហត្ថដែលវាស់ដោយស្បង់ចីវរមិនមែនវាស់ដោយភាពក្រអើតក្រទម ឬវាស់ដោយមាឌនោះឡើយ ស្បង់​ចីវរ​ ដែលកូនគ្រោង និងជួយអោយកូនបានស្ងប់សុខ ​ជួយអោយឪពុកម្តាយបងប្អូនញ្ញាត្តិមិត្ត និងបុព្វការីជន បានសុខ និងបានបុណ្យជាស្ពានចម្លង ទៅរកសេចក្តីសុខស្ងប់។

ម៉ែ​សូមអរគុណ​ ដែលកូនកើតមកជាកូនល្អ របស់ឪពុកម្តាយ ជាបងល្អ របស់ប្អូន ជាចៅល្អ ជាមិត្តជាញ្ញាត្តិល្អ ​ហើយនិងល្អសំរាប់ហ្វេនៗដែលល្អៗ មានចិត្តស្មោះចំពោះកូន ​និងចំណែកបុណ្យខ្លះ ក៏សូមជូនដល់បងប្អូនដែលគាត់មិនចូលចិត្ត

ដែលគាត់ចាំមើលរាល់សកម្មភាពដើម្បីទើស សូមអោយបុណ្យជួយអោយអ្នកបានយល់ដឹង… ថាអ្វីដែលជាសភាវៈពិតនៃមនុស្ស ចេះគិតល្អវាចារល្អ ​សូមជូនកុសលដល់បងប្អូនទាំងអស់ ជិតឆ្ងាយ សូមអនុមោទនាបុណ្យ ​សូមអោយមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

បញ្ជាក់​​ ដែលអ្នកចាំរុកគួន ចាំតែទើស ​កុំគិតច្រើនពេក ​ព្រោះ​បើគ្មានអ្នកតបតក្រែងសំរានមិនលក់ ខ្ញុំ​សង្ឃឹម​ថា ពេលដែលអ្នកមើលឃើញរូបភាព ឬគ្រប់រូបភាពរបស់កូនខ្ញុំ ខ្ញុំ​សង្ឃឹមអ្នកនឹងបញ្ជូនរូបភាពទាំងអស់ទៅកាន់ខួរក្បាលរបស់អ្នក ដើម្បីអោយពួកអ្នកបានរិះគិតបាន ​ថាអ្វីល្អថាអ្វីអាក្រក់ បងប្អូន​ទាំង​អស់​គ្នា​សូមអនុមោទនាបុណ្យ”៕