ខេត្តបន្ទាយមានជ័យ : លោកតាវ័យអាយុ៧៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅចា.ប់ឃា.ត់ខ្លួនដោយជា.ប់ពាក់ព័ន្ធករណី.រំ.លោ.ភសេ.ព.ស.ន្ថ.វៈ លើក្មេងស្រីអាយុ១៤ឆ្នាំ (អនីតិជន)។
ករណីនេះបានកើតឡើងនៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា ស្រុកអូរជ្រៅ បន្ទាប់ពីមានបណ្តឹ.ងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ហើយបានបញ្ជូនខ្លួនមក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃកើតហេតុនោះតែម្តងដោយចាត់ការតាមនីតិវិធីនៃច្បាប់។
បើយោងតាមនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆុត ឆាត់ ហៅពៅបានភេទប្រុស អាយុ៧៨ឆ្នាំ នៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រីរ.ង.គ្រោះឈ្មោះ ត.រ.ស អាយុ១៤ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ហើយរស់នៅជាមួយជីដូនចាស់ជរា ។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ដោយអ្នកជិតខាង ឈ្មោះ វឿង តឿង ភេទស្រី អាយុ៥៤ឆ្នាំ មើលឃើញរូបរាង ក្មេងស្រី.រ.ង.គ្រោះ.មានអាកា.រៈខុសប្រក្រតីគាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាន និយាយរឿងរ៉ាវប្រាប់ថាតា ឆុត ឆាត់ហៅពៅ បាន គាត់រំ.លោ.ភ.នាង ។
ក្រោយពីលឺដូច្នោះ ឈ្មោះ វឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ ។ លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា
ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរ.ង.គ្រោះ.រំ.លោ.ភមែន នៅក្នុងទ្រុងមាន់ ក្រោយផ្ទះរបស់ខ្លួនបានសម្រេចចំនួន០៣ដង តាំងពីអំឡុង ខែមុនមកម្ល៉េះ ដោយលួងលោម ឲ្យលុយនាង លើកទី១ចំនួន២០,០០០រៀ ល, លើកទី២ ចំនួន១០,០០០រៀ ល និងលើកទី៣ ចំនួន២០,០០០រៀល ។
លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិ ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា ៖ ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជន.សង្ស័យឈ្មោះ ឆុត ឆាត់ ហៅពៅ បានត្រូវបានកម្លាំងនរបាលជំនាញការិយាល័យប្រឆាំងការជួ.ញ.ដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃកើតហេតុនោះតែម្តងដោយចាត់ការតាមនីតិវិនៃច្បាប់ ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
ប្រភព ៖ ក្រសួងព័ត៌មាន