មានរឿងល់ហួសចិត្តមួយដែលធ្វើអោយមហាជនមានការហួសចិត្តជាខ្លាំងនៅរឿងមួយនេះដែលនារីម្នាក់ជាអ្នកជំងឺកូវីដម្នាក់ ត្រូវបុគ្គលិកពេទ្យ ៣ នាក់ រំ.លោ.ភ.បូកក្នុងបន្ទប់ ICUរហូតដល់ស្លា ប់។
ស្ត្រីវ័យជាអ្នកជំងឺកូវីដ-១៩ ម្នាក់ ត្រូវបានបុគ្គលិកពេទ្យឯកជនមួយនៅក្រុង Patna ប្រទេសឥណ្ឌា រំ.លោ.ភ.បូ.ក.ក្នុងបន្ទប់ ICU ហើយប្រកាសថា.ស្លា.ប់.នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ។
តាមការអះអាងរបស់កូនស្រីជនរងគ្រោះបានឱ្យដឹងថា ម្ដាយរបស់នាងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ Paras HMRI កាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅ ។ គាត់មានចេញរោគសញ្ញាកូវីដ-១៩ ប៉ុន្តែសុខភាពគាត់គឺនៅល្អនោះទេ ហើយថែមទាំងអាចដើរចូលទៅមន្ទីរពេទ្យបានដោយខ្លួនឯងទៀតផង ។
កូនស្រីស្ត្រីរងគ្រោះបានបន្ថែមទៀតថា ម្ដាយរបស់នាងត្រូវបានបុគ្គលិកពេទ្យ ៣ នាក់នៅទីនោះរំលោភក្នុង.ប.ន្ទ.ប់.ស.ង្គ្រោះ.ប.ន្ទា.ន់. នៅថ្ងៃទី ១៦ ខែឧសភា ។ គាត់បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់នាង ហើយចាប់តាំងពីពេលនោះមក ស្ថានភាពសុខភាពគាត់ចាប់ផ្ដើមអាក្រក់ទៅៗ ។
ក្រោយមក ខាងមន្ទីរពេទ្យបានដាក់ឧបករណ៍ជំនួយផ្លូវដង្ហើមដល់គាត់ ហើយក៏ឱ្យនាងចុះហត្ថលេខាលើក្រដាសបំពេញបែបបទផងដែរ ។ វេជ្ជបណ្ឌិតនៅទីនោះនិយាយថា សុខភាពម្ដាយរបស់នាងគឺអាក្រក់ខ្លាំងណាស់ ហើយប្រសិនបើមិនប្ដូរគាត់ទៅដាក់ឧបករណ៍ជំនួយដង្ហើមទេនោះ ជីវិតគាត់អាចនឹងមានគ្រោះថ្នាក់ ។
ទោះជាបែបនេះក្ដី កូនស្រីជនរងគ្រោះមាន កា រ ស ង្ស័ យ ថា គ្រូពេទ្យនៅមន្ទីរពេទ្យនោះ ដាក់ឧបករណ៍ជំនួយផ្លូវដង្ហើមចូលបំពង់កម្ដាយរបស់នាង គឺជាលេសកុំឱ្យម្ដាយនាងផ្ដល់ចម្លើយទៅឱ្យប៉ូលិសប៉ុណ្ណោះ ហើយឥឡូវនេះ ពួកគេក៏ប្រកាសថាម្ដាយរបស់នាងបាន ស្លា ប់ បា ត់ទៅហើយ ។
ព្រមគ្នានោះ ចៅក្រមក្រុង Patna លោក M.L. Khan បាននិយាយថា លោកបានទទួលពាក្យ ប ណ្ដឹ ង ពីកូនស្រីស្ត្រីរងគ្រោះ ដែលប្ដឹងរដ្ឋបាលពេទ្យ ។ ឈ្មោះជ ន ដៃ ដ ល់ គឺមិនត្រូវបានបញ្ជាក់ក្នុងពាក្យប ណ្ដឹ ង ឡើយ ។
សា ក ស ព ជ នរ ងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ ដើម្បីឱ្យប្រាកដច្បាស់ថា នា ង ត្រូវបា នគេ បំ ពា ន ផ្លូវ ភេ ទមែនឬក៏យ៉ាងណា ។ ក្នុងនោះ ខាងមន្ទីរពេទ្យបានប្រកាសមូលហេតុនៃការស្លា ប់ របស់ជ ន រ ង គ្រោះថាមកពីវីរុសកូវីដ-១៩ ។ បច្ចុប្បន្ន កំពុងដាក់ការស៊ើបអង្កេតបន្ត ៕