អរគុណសម្រាប់ការស៊ែរចែកបន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនថារយៈពេលកន្លងទៅយូរប៉ុណ្ណា ដំណឹងនៃការបាត់បង់ គឺជាដំណឹងដ៏ក្រៀមក្រំ និងសោកស្តាយបំផុតនៃការចងចាំ ជាពិសេសគឺធនធានសិល្បករ សិល្បការិនីល្បីៗ ដែលបានលាចាកលោកទៅទាំងវ័យក្មេង។ តែទោះបីជារូបកាយបានឃ្លាតចាកចេញ ពីពិភពលោកនេះទៅក៏ពិតមែន តែស្នាដៃ និងការចងចាំរបស់ ពួកគេហាក់នៅដិតជាប់ក្នុងអារម្មណ៍អ្នកគាំទ្រ ឱ្យនឹករលឹក និងស្តាយស្រណោះមិនអស់អាល័យ ទោះបីពេលវេលាបានរំកិលទៅមុខជាច្រើនឆ្នាំក្តី។ ខាងក្រោមនេះគឺជាតារាប្រុសស្រីល្បីឈ្មោះ ដែលទទួលមរណភាពទាំងវ័យក្មេង មានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. តារាចម្រៀង វណ្ណ មករា

លោកបានទទួលមរណភាព កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ ដោយសារ-គ្រោះថ្នា-ក់ច-រាច-ណ៍ក្រឡាប់រថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ ៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.តារាចម្រៀង និង សម្ដែង រាជ បុរី

តារាសម្ដែងរូបនេះ បានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចណ៍ បន្ទាប់ពីរូបលោកត្រឡប់មកពីការដើរកម្សាន្តនៅប្រទេសថៃ ជាមួយមិត្តភក្ដិ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.តារាចម្រៀង សាន ស្រីឡៃ

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ដោយសារការបាញ់សម្លាប់របស់ស្វាមីនាងផ្ទាល់តែម្ដង បន្ទាប់មកស្វាមីរបស់តារាចម្រៀងរូបនេះ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកនូវកូនប្រុសកំព្រា​ ២ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. តារាចម្រៀង តាក់ ចន្នី

ជាតារាចម្រៀងរ៉ុកឃែនរ៉ូលខ្មែរ និង បានសាងប្រជាប្រិយភាពលេចធ្លោ នៅលើឆាកអន្តរជាតិផងដែរ ។ ជាអកុសលកំពុងតែមានឈ្មោះល្បី ស្រាប់តែតារាស្រីរូបនេះ បានជួបគ្រោះថ្នាក់ចរាចណ៍បណ្ដាលឱ្យនាងបាត់បង់ជីវិតតែម្ដង នៅយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តារាចម្រៀង ខេមរៈ ស្រីពៅ

ជាតារាចម្រៀងល្បីល្បាញ ហើយក៏ត្រូវជាប្អូនស្រីសំណព្វចិត្តរបស់តារាចម្រៀងជួរមុខលោក ខេមរៈ សិរីមន្ដ ក្រោយពីមានជំងឺក្រលៀន និង សួតរួចមក ម្ចាស់បទ «ក្រមុំស្រុកស្រែ» រូបនេះ បានចាកចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឥណ្ឌា តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរពេក នាងក៏បានទទួលមរណភាពទាំងវ័យក្មេង នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. តារាចម្រៀង ហ៊ាង វេងហេង

តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនូវដំណឹងរមណភាពរបស់លោក កាលពីយប់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២០ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបទួលទំពូង ក្បែរហាងទន្លេបាសាក់ ផ្លូវម៉ៅសេទុង ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. តារាចម្រៀង នាង ប្រាក់សុគន្ធ

អតីតបេក្ខភាព Cambodian Idol រដូវកាលទី ២ រូបនេះ បានទទួលទទួលមរណភាពនៅយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ ទៀបភ្លឺ ដោយសារឡានបុកពីក្រោយ ពេលចេញពីច្រៀងនៅរាជធានីភ្នំពេញ។