ហេតុការណ៍ដែលត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនេះត្រូវបានស្ងប់ស្ងាត់មកវិញហើយ ក្រោយពីអ្នកវិទ្យាសាស្ត្រប្រកាសឲ្យដឹងថា វាជាស៊ុតរបស់អម្បូរខ្ចង adelomelon brasiliana ។ Adelomelon brasiliana ជាអម្បូរខ្ចងសមុទ្រមាននៅតែអាមេរិកខាងត្បូង ។
ជាធម្មតា ខ្ចងនេះវាទម្លាប់ស៊ុតនៅកៀកឆ្នេរ រួចរលកសមុទ្រច្រានស៊ុតទាំងនេះ មកកាន់ឆ្នេររង់ចាំញាស់ ។ ក្រុមអ្នកជំនាញការក៏បានប្រាប់ថា បាតុភូតច្រើនបែបនេះក៏កម្រមានដែរ ។
ក្នុងស៊ុតនីមួយៗពុំមានកូន១នោះទេ វាមានកូនមួយចំនួន ហើយវាក្របជញ្ជក់យកសារធាតុបំប៉ននៅក្នុងស៊ុត ធំឡើងបន្តិចម្តងៗ ចុងក្រោយបំបែកស៊ុតចេញមកក្រៅ វិលត្រឡប់ចូលមហាសាគរវិញ ។
រយៈពេលលូតលាស់រហូតញាស់ គឺប្រហែលជា២ខែ ហើយពេលនោះ វាតម្រូវឲ្យឆ្នេរសមុទ្រនេះមានភាពស្ងប់ស្ងាត់ ។ ដូច្នេះ អ្នកវិទ្យាសាស្ត្រក៏ពន្យល់ប្រាប់ផងដែរថា ប្រសិនប្រទះស៊ុតប្រភេទនេះ គប្បីកុំប៉ះពាល់វាឲ្យសោះ ។
អាជ្ញាធរមូលដ្ឋានក៏បានព្រមានចំពោះពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវចៀសវាងការបំបែកស៊ុតនេះ ព្រោះម្យ៉ាងនាំឲ្យកូនខ្ចងនេះងាប់ ហើយបំណែកសំបកស៊ុតវាអាចបង្កគ្រោះថ្នាក់មុតដៃជើង ដល់អ្នកដើរលេងកំសាន្តតាមមាត់សមុទ្រផង ៕