រឿងពិតដែលខ្ញុំទើបយល់ ហើយសង្ឃឹមថាប្តីគ្រប់រូបនឹងយល់ដូចខ្ញុំដែរ!
កាលពីមុន ពេលឮចាស់ៗឬស្រ្តីៗនិយាយថា ភរិយាមានក្តីសុខបំផុត មានភាពកក់ក្តៅបំផុត នៅពេលឆ្លងទន្លេហើយមានស្វាមីនៅជិតនៅជាមួយ។ ខ្ញុំជឿដែរ តែដូចជាមិនទាន់ជឿទាំងស្រុង។ តែពេលដែលហេតុការណ៍នេះកើតឡើងចំពោះភរិយារបស់ខ្លួន ទើបខ្ញុំដឹងថា ភរិយាពិតជាត្រូវការប្តីនៅជិតជាមួយ ជាងត្រូវការឪពុកម្តាយនាងទៅទៀត។
ពេលខ្ញុំនៅជិតភរិយាដែលទៀបនឹងឆ្លងទន្លេ ខ្ញុំបានឃើញ ខ្ញុំបានដឹងពីទុក្ខលំបាកដ៏មហិមារបស់ភរិយាខ្ញុំ ដែលខ្ញុំពិបាកនឹងបកស្រាយណាស់ ហើយខ្ញុំគិតថា មានតែស្ត្រីដែលឆ្លងទន្លេប៉ុណ្ណោះ ដែលយល់ពីទុក្ខលំបាក និងដឹងនូវក្តីឈឺចាប់មួយនេះ។ តែខ្ញុំយល់ថា ទុក្ខលំបាកនិងក្តីឈឺចាប់របស់ភរិយា អាចនឹងស្រាកស្រាន្ត ធូរស្បើយ នៅពេលដែលមានស្វាមីនៅជិត និងនិយាយលួងលោមនាង។
ខ្ញុំសូមផ្តាំជាចុងក្រោយថា “សូមបុរសជាស្វាមីទាំងឡាយ បើអាច គួរនៅជិតភរិយានៅពេលនាងឆ្លងទន្លេ ព្រោះនេះជាភាពកក់ក្តៅបំផុតរបស់ស្ត្រី”។
Credit: ប៉ាវ ពិសិដ្ឋ
សូមមើលរូបភាពខាងក្រោមអាចយកជាគំរូដ៏ល្អបាន