អរគុណសម្រាប់ការស៊ែរចែកបន្ត

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកមួយ បានចុះផ្សាយពីពិធីមង្គលការ របស់បុរស២នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបុរសទាំង២នាក់នោះ រស់នៅក្នុងទីរួមខេត្តស្រះបុរី ស្រុកព្រធុទបាទ ប្រទេសថៃ។

បើតាមសាច់ញាតិបានប្រាប់ឲ្យដឹងថា កូនក្រមុំ ឈ្មោះលោក មុនឆៃ ស៊ែងថង ហៅក្រៅថា អេក អាយុ៣៥ឆ្នាំ ដែលជាកូនក្រមុំ រៀបការជាមួយលោក អណុក រ៉ាក ហៅក្រៅ Coke ដែលជាកូនកំលោះ វ័យ២៣ឆ្នាំ ហើយពួកគេទាំង២នាក់ បានធ្វើការជាមួយគ្នា ក្នុងក្រុមហ៊ុនឯកជនមួយ ស្ថិតនៅក្នុងខេត្តខាងលើ ។

បើតាមការរៀបរាប់ ពីលោកមុនឆៃ ស៊ែងថង ដែលជាកូនក្រមុំ បានប្រាប់ថា ពួកគេទាំង២នាក់ បានធ្វើការនៅកន្លែងមួយ រហូតមានចិត្តស្រលាញ់គ្នា ព្រមទាំងមើលចិត្តគ្នា អស់រយៈពេល៥ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ។

ពួកគេទាំង២ ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ហើយបានស្គាល់ចិត្តស្គាល់ថ្លើមគ្នាយ៉ាងច្បាស់ ទើបសម្រេចចិត្តនាំគ្នា ចូលទៅប្រាប់ឲ្យឪពុកម្តាយ ទាំងសងខាងរៀបចំពិធីមង្គលការ តាមប្រពៃណី ព្រមទាំងប្រកាសឲ្យពិភពលោកនេះ ដឹងថាសេចក្តីស្នេហារបស់ពួកគេ ពុំមានអ្វីមករារាំងបាននោះឡើយ ។

បើតាមការចុះផ្សាយ របស់ក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ថា តំលៃទឹកដោះរបស់កូនក្រមុំ មានចំនួន ៣០ម៉ឺនបាត ព្រមទាំងមាសសុទ្ធ គិតជាទឹកប្រាក់ ២៦ម៉ឺន៤ពាន់បាត រួមជាមួយចំនួនទឹកប្រាក់ ប្រហែល១លានបាតថែមទៀត ព្រមទាំងអញ្ជើញភ្ញៀវចំនួន១០០០នាក់ ទៀតផង ។

មិនតែប៉ុណ្ណោះ ក្នុងពិធីនេះ បាននិមន្តព្រះសង្ឃ៩អង្គ មកសូត្រមន្តសុំសិរីសួស្តី ព្រមទាំងមានរៀបចំតុអាហារពេលល្ងាច ១៥០តុ ទទួលភ្ញៀវផងដែរ ៕