ចាប់រំលោ-ភ សម្រួលគ្នាបញ្ចប់រឿង ត្រឹម២ពាន់ដុល្លារ ប៉ូលិសស្រុកស្ទោង ទារថ្លៃទឹកតែ១៣០០$…(វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត​កំពង់ធំ៖ករណីចាប់រំលោ-ភ ដោះស្រាយក្រៅប្រព័ន្ធតុលាការ សមត្ថកិច្ច​សម្រេចអ្នកកាត់ក្តី ឲ្យជនរងគ្រោះ៧០០ដុល្លា​រ ចំណែកប៉ូលិសទាមទារទឹកតែ ១៣០០ដុល្លារ​ សម្រាប់ជួយដោះស្រាយ។ ករណីបានធ្វើឲ្យគ្រួសារជនរងគ្រោះឈឺចិត្តអយុត្តិធម៌ទាមទារឱ្យតុលាការខេត្តកំពង់ធំ បើកការស៊ើបអង្កេតជាបន្ទាន់។

យោងតាមការសំណូមពរ របស់ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​ថា៖ ករណី​ចាចាប់រំលោ-ភបាន​កើតឡើងកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ​២០២១​ ហើយគ្រួសារជនរងគ្រោះ​ បានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៣ខែមករា ឆ្នាំ​២០២២ តែទើបតែហៅមកដោះស្រាយនៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ តែជនសង្ស័យគេច​ខ្លួនបាត់ ឲ្យតែសាច់ញាតិមកដោះស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានឲ្យដឹងថាជនសង្ស័យ​ត្រូវ​បាន​ស្គាល់​ឈ្មោះផល ភាព ភេទប្រុស​អាយុ៤០ឆ្នាំ​ រស់​នៅ​ឃុំ​ចំណា​ក្រោម ស្រុកស្ទោង ខេត្ត​កំពង់ធំ ត្រូវ​ជា​ឪពុក​មា របស់​ក្មេងស្រីរងគ្រោះ
ដែល​មាន​ផ្ទះជិតគ្នា។

ប្រភពបន្តថាជនរងគ្រោះ​ឈ្មោះ.ទ.អ.ង អាយុ​១៨ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោ-ភ ក្នុង​បន្ទប់​ក្មេងស្រី​តែម្តង​ រហូត​មក​ដល់​ពេល​នេះ​ក្មេងស្រី​រងគ្រោះ​មាន​ផ្ទៃ​ពោះ​១ខែហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​សាយ​ គឹមឡម អភិបាល ស្រុកស្ទោង បានឲ្យដឹងថា​ក្នុង​ករណី​ ពុំមាន​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​ស្ទោង​រាយការណ៍​ជូន​គណៈបញ្ជាការឯកភាពស្រុក​ អំពីករណីចាប់រំលោ-ភក្មេងស្រីឲ្យបានដឹងនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមបងស្រី​ត្រូវ​ជា​សាច់ញាតិ​ក្មេងស្រី​រងគ្រោះឈ្មោះ​ តុលា បានឲ្យដឹងថា​ សាច់ញាតិ​ជនសង្ស័យ​ និង​សាច់​ញាតិ​ជន​រង​គ្រោះ​ព្រមព្រៀង​គ្នាចំនួន២០០០ដុល្លារ ដើម្បី​បញ្ចប់​រឿង​ តែលុយមិនទាន់បានប្រគល់ទេ ដោយសម្រេចគ្នា មកប្រគល់នៅអធិការ ដើម្បី​សមត្ថកិច្ច​ជួយដឹងឮ ក្នុង​ពេលនោះ​ លោក​វ៉នសុភ័ណ្ឌ អធិការ​រង​ ហៅបងស្រីមកក្នុងបន្ទប់ស្ងាត់ៗ ប្រាប់​ថា​សេវាកម្មប៉ូលិសជួយសម្របសម្រួល ១៣០០ដុល្លារ បងស្រី​មិនយល់ព្រមទើប សំណូមពរ​ឲ្យអ្នកសារព័ត៌មានជួយ ដែលជាជម្រើសចុងក្រោយ។
ជុំវិញការលើកឡើងលើព័ត៌មានខាងលើនេះលោកវ៉ន សុភ័ណ្ឌ អធិការ រងទទួលផែនព្រហ្មទណ្ទ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទោង បានអះអាងថា លោកមិនបានទារលុយពីជនរងគ្រោះថ្លៃកាត់ក្តីក្រៅប្រពន្ឋតុលាការ ចំនួន​១៣០០​ដុល្លារនោះទេ គឺថ្នាក់លើអោយយកទេ តែលោកមិនបានបញ្ជាក់ថា ថ្នាក់លើមួយណាឲ្យយកនោះទេ។

ទោះជាយ៉ាងណា បងស្រី​តុលា​ បានសម្រេច​ឡើង​មកតុលារ ខេត្ត​កំពង់ធំ ដើម្បីដាក់ពាក្យបណ្តឹង ទាមទារជម្ងឺចិត្ត៥០០០ ដុល្លារនិងបាន​សំណូមពរ​ ឲ្យលោក ព្រះ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេ​ត្តកំពង់ធំ មេត្តាជួយរកយុត្តិធម៌ជួនពួកគាត់ផង៕

សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីអោយកាន់តែច្បាស់៖