បច្ចុប្បន្ននេះទាំងយុវវ័យនិងយុវចាស់មួយចំនួនបានហេតុតែចង់ស្អាតបានយកមុខមាត់ខ្លួនប្រានពីកំណើតរបស់ខ្លួនទៅកែកុនដើម្បីឲ្យស្អាតឲ្យមានភាពទាក់ទាញភ្នែកញាតិមិត្តជិតខាង ។
ដោយឡែក ថ្មីៗនេះមានគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Yansokha Mao បានបង្ហោះសារដោយរៀបរាប់ពីទុកសោកនៅក្នុងចិត្តជាច្រើនបន្ទាប់ពីរូបគាត់បានទៅកែរសម្ផស្សនៅហាងសាឡនមួយតែអកុសលការកែសម្រស់របស់គាត់មិនពេញចិត្តនិងតែឲ្យអាក្រក់លើសដើម ។
ម្ចាស់ Facebook: Yansokha Mao បានបង្ហោះសារយ៉ាងដូច្នេះ «ថ្ងៃនេះនាងខ្ញុំ សម្រេចចិត្តទំលាយរឿងរបស់នាងខ្ញុំដោយសារតែចង់ស្អាតខ្វះការពិចារណាអោយបានវែងឆ្ងាយ នាងខ្ញុំបានទៅផ្លុំបបូរមាត់
ប៉ុន្តែដោយសារតែខាងសាឡនខ្វះវិជ្ជាជីវៈ និងជំនាញអោយបានច្បាស់លាស់ ធ្វើអោយខូចបបូរមាត់ រលួយ រលះ ហេីយខាងសាឡន មិនមានទំនួលខុសត្រូវ ថែមទៀត ។
អ្វីដែលនាងខ្ញុំសរសេរនេះចង់អោយបងប្អូនមិត្តនារី កុំអោយដូចរូបខ្ញុំ មានវិប្បដិសេរី ដូចធ្លាក់នរកទាំងរស់។ ជាចុងក្រោយ នាងខ្ញុំសូមអរគុណដល់បងៗ សប្បុរសជន មានចិត្ត មេត្តាករុណា ចំពោះនាងខ្ញុំ ។»៕