ពិតណាស់ថ្មីៗនេះ ក្រោយពី អតីតតារាសម្ដែង ស៊ុក សុភា បញ្ចេញរូបភាពដ៏ផ្អែមល្ហែមជាមួយភរិយាវិញ ក្រោយមានបញ្ហានឹងគ្នារហូតប្រកាសលែងលះកាលពីចុងខែ សីហា ឆ្នាំ ២០២១ កន្លងទៅនោះ មហាជនក៏ដូចជា អ្នកសិល្បៈជាច្រើន ពិតជាមានការរំភើបចិត្តជំនួស ដែលបានឃើញប្ដីប្រពន្ធមួយគូនេះវិលមកត្រូវរូ៉វគ្នាវិញបែបនេះ។
ជាមួយនឹងការរំភើបចិត្តនេះ ក៏មានមហាជនមួយចំនួន ហាក់មានចម្ងល់ និងចោទសំនួរជាច្រើនជុំវិញរឿងរ៉ាវឯកជនរបស់ ប្ដីប្រពន្ធ តារាប្រុសរូបនេះ ផងដែរ ដោយភាគច្រើនពួកគេលើកសួរទាក់ទងនឹងរឿងលែងលះរបស់ លោក នឹងភរិយាផងដែរ។
ដោយឡែក ក្រោយពីមហាជន ចោទជាសំណួរទៅកាន់លោកទាក់ទងនឹងរឿងលែងលះ ស្របពេលដែលលោក បង្ហាញរូបភាពជាមួយភរិយាបែបនេះថា ៖ « អុញចុះថាលែងគ្នាហើយ មិចចេះ» ស្រាប់តែលោក ស៊ុក សុភា ឆ្លើយតបវិញផាំង ដោយបានបដិសេធទាំងស្រុងថា លោក មិនបានធ្លាប់និយាយថាលែងលះជាមួយភរិយារបស់លោកឡើយ ដោយលោក តបថា ៖«បងបានថាលែងគ្នាពីកាលណាអាក្អូន»។
ខណៈនោះដែរ មហាជនភាគច្រើនដែលធ្លាប់គិតថាអ្នកទាំងពីរ បានលែងលះគ្នា ចាប់តាំងពីភរិយារបស់ លោក បានប្រកាសក្ដែងៗពីចំណងអាពាហ៍បែកបាក់នោះមក ហាក់មានភាពស្រឡាំងកាំងជាខ្លាំងផងដែរ៕