អរគុណសម្រាប់ការស៊ែរចែកបន្ត
  •  
  •  
  •  
  •  
  •  

ភ្នំពេញ ៖ នគរបាល​ផែន​សន្តិសុខ​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៩​ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ​នេះ​ថា ជនជាប់ចោទ​២​នាក់​ ដែល​តុលា​ការ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ពាក់ព័ន្ធ​បទល្មើស​ដឹកជញ្ជូន រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ប្រមាណ​២០០​គីឡូ​ក្រាម​ចូល​មក​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ហើយ​នា​ថ្ងៃនេះ។

​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២០ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់ ពាក់​ពន្ធ​ករណី​ផលិត កែច្នៃ រក្សាទុក ជួញដូរ នឹង​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈ្មោះ QIANG LIANG ភេទ​ប្រុស ជា​ជនជាតិ​ចិន​តៃវ៉ាន់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ផលិត រក្សាទុក កែច្នៃ ជួញដូរ នឹង​ដឹកជញ្ជូន។

ចំណែក​ជនជាតិ​ខ្មែរ​ ម្នាក់​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ភេទ​ប្រុស ត្រូវ​ចោទប្រកាន់​ពី​បទ រក្សាទុក ជួញដូរ នឹង​ដឹកជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់​។ ក្រោយ​តំណាង​អយ្យការ​ បាន​ធ្វើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ

សំណុំ​រឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន។

​ទាក់ទិន នឹង​ការចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ឃុំខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​នេះ ពុំ​ទាន់​មាន​ប្រភព​ព័ត៌មាន​ជា​ផ្លូវការ​ពី​សមត្ថកិច្ច​ ដែល​ចុះ​បង្ក្រាប​លើ​ករណី រក្សាទុក នឹង​ជួញដូរ​គ្រឿងញៀន​ ដោយ​ខុសច្បាប់​នោះ​នៅឡើយ​ទេ

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី​ប្រភព​ព័ត៌មាន​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ចេញ​ប្រតិបត្តិ​ការ​បង្ក្រាប

ករណី​រក្សាទុក និង​ជួញដូរ​គ្រឿង​មួយ​ករណី ដោយ​ចាប់​បាន​ឧក្រិដ្ឋជន​២ នាក់ ក្នុងចំណោម​មួយ​ក្រុម ដែល​រួមគ្នា​ប្រព្រឹត្ត​បទល្មើស​ជា​ប្រពន្ធ ដោយមាន​គម្រោង​ការ​ដឹក​ថ្នាំញៀន​ឆ្លងដែន

ចេញពី​ប្រទេស​មីយ៉ាន់ម៉ា ឆ្លងកាត់​ប្រទេស​ឡាវ និង​ថៃ ចូល​មក​កម្ពុជា​ប្រមាណ ៣០០ គីឡូ ក្រាម ក្នុង​គោលបំណង​នាំ​បន្ត​ទៅកាន់​កោះ​តៃវ៉ាន់ ប្រទេស​ចិន។
​ប្រភព​បន្ត​ថា ក្រោយពេល​សមត្ថកិច្ច​នគរបាល​ជំនាញ​ទទួល​បាន​ព័ត៌មាន​ជាក់លាក់

នៅ​ថ្ងៃខែ​ខាង​លើ​នេះ ​បាន​ដាក់​កម្លាំង​ពួនស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ្វុ​ង ហា​ឡុ​ក ជនជាតិ​ខ្មែរ នៅ​ចំណុច​មុខ​ខុន​ដូរ​បាលី​រី​ស្សត​៣ នៅ​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែល​រូបគេ​បាន​ទៅ​ចាំ​យក​ឥវ៉ាន់​(​ថ្នាំញៀន​)​ដាក់​តាម​រថយន្ត​ពី​ក្រុមហ៊ុន​មួយ។​

​បន្ទាប់មក​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នោះ​ហើយ ​សមត្ថកិច្ច​បន្ត​ទៅ​ឃាត់​ជនជាតិ​ចិន​តៃវ៉ាន់ ​ដែល​មាន​ឈ្មោះ QIANG LIANG នៅ​ចំណុច​ផ្លូវ​លេខ​១០៥K មុខ​វត្ត​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

​នៅ​ពេល​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២ នាក់​ខាង​លើ​នេះ​ រួចមក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ឆែកឆេរ​បន្ទប់​មួយ នៅ​ជា​ន់ទី​៣០ នៃ​អា​ផាត់​មិន​បាលី​រី​ស្សត​២ ក្នុង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ

ហើយ​បាន​រក​ឃើញ​សារធាតុ​ញៀន ឧបករណ៍ នឹង​សម្ភារៈ រួម​ទាំង​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន​មួយ​ចំនួន​ធំ ដែល​ក្រុម​ជន​ឧក្រិដ្ឋ​រក្សាទុក​សម្រាប់​កែច្នៃ និង​ផលិត​គ្រឿងញៀន​តែម្ដង៕